គួរតែយកគំរូតាមគាត់ទៅ! ពីបាតដៃទទេរ តស៊ូរកស៊ី រហូតក្លាយជាថៅកែពេជ្រ និងជាពិសេសទៀតគឺមានបុគ្គលិករហូតដល់ទៅ….
ប្រិយមិត្តពិតជាស្គាល់ហើយ បងស្រី ដាណា ទ្រី ដែលជាស្រីស្អាតសាច់សខ្ចី និងជាថៅកែហាងពេជ្រទៀតផង មិនតែប៉ុណ្នោះ បងស្រីនៅជាបុគ្គលមនុស្សធម៌មួយរូប ដែលមហាជនជាច្រើនគោរពស្រលាញ់។ដោយឡែក បើតាមគណនីរបស់បងស្រីបានបង្ហោះថា៖ “ក្នុងនាមនាងខ្ញុំជាស្ត្រីម្នាក់ដែលដឹកនាំស្ត្រីជាង 7 ម៉ឺននាក់ក្នុងដៃអោយចេះធ្វើជំនួញខ្ញុំមានមោទនភាពខ្លាំងណាស់ដោយយុទ្ធសាស្ត្រទីផ្សាររបស់ខ្ញុំទទួលបានភាពជោគជ័យយ៉ាងពិតប្រាក ដឈរនៅ លើចំណុចឈានមុខគេយ៉ាងពិតប្រាកដគោលជំហររបស់នាងខ្ញុំមិនកុហកភូតភរបោកប្រាស់អ្នកដទៃដើម្បីប្រយោ ជន៍ខ្លួនឯងឡើយនាងខ្ញុំតែងតែប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់និងទំនួលខុសត្រូវខ្ពស់បំផុតសម្រាប់ការរកស៊ីជាប្រព័នមួយនេះហើយនេះជាវីដេអូបង្ហាញពីភាពអស្ចារ្យរបស់ក្រុមហ៊ុនយើងខ្ញុំដែលអ្នកចូលរួមជិត 5000 នាក់(សុតតែជាតំណាងសុតសាតអ្នកផ្សេងមិនអោយចូលទេ)យ៉ាងពិតប្រាកដសុទ្ធសឹងតែជាបុគ្គលឆ្នើមប្រចាំក្រុមហ៊ុនរបស់នាងខ្ញុំពួកយើងនឹងកាន់ដៃគ្នានិងស្រឡាញ់គ្នាយ៉ាងស្មោះត្រង់ នៅក្រោមម្លប់ដ៏ត្រជាក់របស់ក្រុមហ៊ុនដាណាទ្រីខេមបូឌាត្រេឌីងខូអិលធីឌីដែលដឹកនាំដោយរូបនាងខ្ញុំផ្ទាល់គ្រប់យ៉ាងវាមិនមែនជាភាពចៃដន្យនោះទេនាងខ្ញុំបានកសាងពីបាតដៃទទេរហូតមកដល់ពេលនេះមិនមែនជាភាពងាយស្រួលឡើយគឺសុទ្ធសឹងតែជាកម្លាំ ងញេីសឈាមយ៉ាងពិតប្រាកដដោយគ្មានអ្នកណាម្នាក់មកជួយជ្រោមជ្រែងឬចង្អុលបង្ហាញផ្លូវឡើយក្រោយពេលដែលមើលវីដេអូមួយនេះហើយរូបខ្ញុំផ្ទាល់ទឹកភ្នែកស្រក់មិនដឹងមកពីណាហើយខ្ញុំក៏មិននឹកស្មានថាក្លាយទៅជាអ្នកដឹកនាំម្នាក់ដ៏មានប្រជាប្រិយភាពនិងពោរពេញទៅដោយការគោរពស្រឡាញ់ពីមនុស្សជាច្រើនម៉ឺននាក់ដែលស្ថិតនៅក្នុងការដឹកនាំរបស់នាងខ្ញុំមួយនេះឡេីយរហូតមកដល់ពេលនេះទើបខ្ញុំដឹងថាមានតែភាពស្មោះត្រង់និងទំនួលខុសត្រូវខ្ពស់តែប៉ុណ្ណោះដែលអាចធ្វើឱ្យយើងអាចឈានដល់ចំណុចជោគជ័យបាន”៕