ចូលរួមសោកស្តាយផង! និស្សិតឆ្នាំទី៤ទៅហើយ បែរជាបញ្ច.ប់ជីវិតដោយបានចង.កខ្លួនឯង សង្ស័យមកពីហេតុផលមួយនេះ….
~ មានយុវជនជានិស្សិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាម្នាក់សម្រេច បញ្ច.ប់ជីវិតដោយបានចង.ក នៅក្នុងបន្ទប់ផ្ទះជួលជាន់ទី ៣ ដោយពុំដឹងពីមូលហេតុឡើយបន្សល់ទុកបណ្ដាំមួយសន្លឹកទុកឱ្យម្ដាយជាទីស្រលាញ់។ ~ ~ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២រសៀលថ្ងៃទី១៧ ខែមករាឆ្នាំ២០២១ នៅចំណុចផ្ទះជួលមួយកន្លែងខាងជើងវត្តទឹកថ្លាក្នុងភូមិចុងខ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ~ យុវជននិស្សិតខាងលើមានឈ្មោះ ម៉ា ត្រា អាយុ ២១ ឆ្នាំជានិស្សិតឆ្នាំទី៤ ផ្នែកគីមី ចំណីអាហារនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាស្នាក់នៅបន្ទប់ជួលលេខ36កន្លែងកើតហេតុខាងលើនិងមានស្រុកកំណើតនៅភូមិទ្រាសឃុំ ទ្រាស ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។