ខ្មែរស្រលាញ់ខ្មែរ! ពេលនេះ ម្ចាស់ហាងពេជ្រ ដាណា ទ្រី ចែក​ម៉ាស Free ឱ្យ​បង​ប្អូន អ្នក​ណា​នៅ​ជិត​ព្រែក​ព្នៅ មក​យក​នៅ​ហាង​ពេជ្រ​គាត់ ហើយ​អ្នក​ជិះ​កាត់​អាច….

មុននេះបន្តិច ម្ចាស់ហាងពេជ្រ ដាណា ទ្រី បានបង្ហោះសារជូនដំណឹងល្អថា និងចែកជូនម៉ាស់ការពារជំងឺ ដល់បងប្អូនរួមជាតិតែមួយ ដោយអ្នកស្រីបានរៀបរាប់ថា: ចាប់​ពី​ស្អែក​នេះ ខ្ញុំ​ចែក​ម៉ាស Free ឱ្យ​បង​ប្អូន អ្នក​ណា​នៅ​ជិត​ព្រែក​ព្នៅ មក​យក​នៅ​ហាង​ពេជ្រ​ខ្ញុំ​មក ហើយ​អ្នក​ជិះ​កាត់​ចាំ​ហៅ​ឱ្យ។ ខ្មែរ​ដូច​គ្នា ត្រូវ​ចេះ​ស្រលាញ់​គ្នា ការពារ​គ្នា កុំ​លក់​ឡើង​ថ្លៃ​អី ព្រោះ​បើ​ឆ្លង​ទៅ មិន​មែន​តែ​គេ​ទេ វា​អាច​ប៉ះ​ពាល់​ទាំង​អស់​តែ​គ្នា។ពិបាក​រក​ទិញ​ដែរ​ហ្នឹង ឱ្យ​គេ​រក​ទិញ​គ្រប់​កន្លែង​បាន​ខ្លះ ចែក​បង​ប្អូន ព្រោះ​កន្លែង​ខ្លះ​គេ​អត់​លក់​ឱ្យ​ច្រើន​ទេ ទុក​លក់​ពេល​ដាច់​ស្តុក​ទៅ វា​បាន​កាន់​តែ​ថ្លៃ។ ខ្ញុំ​ថា​យក​មក​ចែក​គេ​ទេ មាន​អ្នក​ខ្លះ​ឱ្យ១ប្រអប់ ២​ប្រអប់​អី​ចឹង​ទៅ។ ឥឡូវ​ប្រមូល​បាន​ខ្លះ ចែក​គ្នា​ប្រើ​ទៅ កុំ​ឱ្យ​ពិបាក​រក​ទិញ។

សុំ​ទៅ អ្នក​លក់​ឡើង​ថ្លៃ​នោះ កុំ​ឆ្លៀត​ឱកាស​រឿង​ចឹងៗ។ បើ​អ្នក​ណា​ចិត្ត​ល្អ​ទេ យក​មក​លក់​ឱ្យ ដាណា មក ទិញ​ចែក​គេ​ប្រើ បាន​កាន់​តែ​ច្រើន​កាន់​តែ​ល្អ។ គិត​ទៅ វីរុស​នេះ មិន​ទាន់​ដល់​ខ្មែរ​ទេ ហើយ​ក្រសួង​ក៏​ប្រឹង​ការពារ​គ្រប់​កន្លែង​ដែរ តែ​យើង​ជួយ​គ្នា​ការពារ​បន្ថែម​ទៅ​វា​ល្អ​ដែរ។ 😊😊😊៕

Leave a Reply

Your email address will not be published. Required fields are marked *