សូមប្រុងប្រយ័ត្នទាំងអស់គ្នា! តារាខ្មែរ៣រូបនេះ អំពាវនាវឲ្យបងប្អូនខ្មែរនាំគ្នាពាក់ម៉ាសការពារជំងឺ ដើម្បីបង្ការជំងឺនេះ….

ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា មេរោគដ៏កាចសាហាវដែលកើតមកពីប្រទេសចិន វីរុសផ្លូវដង្ហើម Corona កំពុងតែវាយប្រហារ ធ្វើឲ្យមានការឆ្លងមេរោគ និងអ្នកស្លាប់បានកើតឡើងជាច្រើននៅក្នុងពេលនេះ រហូតមនុស្សមួយចំនួន នៅបណ្តាប្រទេសជិតខាងក៏បានឆ្លងខ្លះដែរ។

ដោយសារតែ ខ្លាចមានការឆ្លងកាន់តែច្រើនឡើង ដូច្នោះក៏មានការប្រកាស និងវិធីការពារខ្លួនមួយចំនួនដល់ប្រទេសជិតខាងទាំងអស់ ជាពិសេសនៅព្រំប្រទល់ ឬព្រលានយន្តហោះនានា ឲ្យពាក់ម៉ាស ឬស្លៀកពាក់ខោអាវវែងៗ ដើម្បីជាការការពារកុំឲ្យមានបញ្ហា។ ដោយកម្ពុជាយើងមិនទាន់មានដំណឹងថាមាន នរណាម្នាក់មានប្រតិកម្ម និងជំងឺដ៏កាចសាហាវមួយនេះទេ។ក្នុងនោះដែរ សុំឲ្យប្រជាជនកម្ពុជាទាំងអស់នាំគ្នាពាក់ម៉ាសឲ្យបានគ្រប់គ្នា ដើម្បីការពារ និង សុវត្ថិភាព ទាំងអស់គ្នា ពីជំងឺវីរុសកូរ៉ូណាមួយនេះ ។ មិនតែប៉ុណ្ណោះ មានតារាប្រុស ស្រី យើង ៣ នាក់ ក៏បានពាក់ម៉ាស ដើម្បីការពារពីជំងឺមួយនេះផងដែរ ដែលមានដូចជា​ ពេជ្រ សោភា លោក សាន់នី និង ពេជ្រ សូលីកា ហើយលោក សាន់នី ក៏បាននិយាយជាសារមួយថា៖

ចូលរួមការងារទាំងអស់គ្នា គួរតែប្រយ័ត្នប្រយ៉ែង ពាក់ម៉ាស់អោយបានគ្រប់ៗគ្នា ព្រោះមេរោគ (Corona) ដ៏កាចសាហាវកំពុងរាតត្បាត ទោះបីមិនទាន់កេីតឡេីងនៅកម្ពុជាយេីងក៏ដោយ ការពារប្រសើជាងព្យាបាល ជាពិសេសបងប្អូនដែលទៅដេីរលេងក្រៅប្រទេសសូមមកវិញប្រកបទៅដោយសុវត្ថិភាព មួយវិញទៀតបងប្អូនដែលលក់ម៉ាស់ មួយចំនួនសុំមេត្តាកុំឆ្លៀតឱកាសឡេីងថ្លៃហួសប្រមាណ សំលា ប់ខ្មែរគ្នាឯង៕

Leave a Reply

Your email address will not be published. Required fields are marked *