ភ្ញាក់ព្រឺត! យល់សប្ដិថាក្រោយផ្ទះមានកំណប់ ដល់ពេលទៅជីកមើលស្រាប់តែឃើញ….!

~

ថៃ៖ ហេតុកាលស្វែងរកឃើញនេះមានទីតាំងស្ថិតនៅផ្ទះលេខ ១៦០ ឃុំ ណែងមុត ស្រុក កាបឈើង ខេត្ដ សុរិន្រ្ទ ប្រទេសថៃ។មានគេមកពន្យល់សប្ដិថា ក្រោយផ្ទះមានកំណត់ ស្រាប់តែទៅជីកករកាយមើល ស្រាប់តែប្រទះឃើញវត្ថុបុរាណមានតម្លៃជាច្រើនដូចជា កងដៃនាគ អាវុធបុរាណពេលច្បាំង ឃើញព្រះពុទ្ធដិម៉ា សំរិទ្ធបុរាណដែលមានអាយុកាលរាប់រយឆ្នាំ។លោក ចាំ រូន អាយុ ៤៦ឆ្នាំ និងអ្នកស្រី បួរ លយ អាយុ ៣៩ឆ្នាំ ដែលត្រូវជាប្ដីប្រពន្ធ

~

~

ក្រោយមកប្រជាជនក៏នាំគ្នាឡើងមកធ្វើពិធី ក្រាបសំពះដើម្បី សុំលាភ សុំជ័យនិងសិរីមង្គល។តាមមន្រ្ដីជំនាញដែលមកពី សារៈមន្ទីរជាតិ នៃខេត្ដ សុរិន្រ្ទ មន្រ្ដីវប្បធម៌ ស្រុក កាបឈើង ព្រមទាំងសិល្បករ ក៏ចុះមកដល់ទីតាំងដែលស្វែងរកឃើញ ដើម្បីធ្វើការស្រាវជ្រាវ បានអោយដឹងថា វត្ថុបុរាណដ៏មានតម្លៃទាំងអស់នោះមកពី សម័យកាល រតនៈកូសុិន ក្នុងកំឡុងឆ្នាំ ១៧៨០ ឬ ១៧៨១ ដែលមានអាយុកាលប្រហែល ២៣៧ឆ្នាំ។

~

ក្រោយពីមន្រ្ដីជំនាញសិក្សារួចហើយ ដោយមាន ព្រះពុទ្ធរូបសំរិទ្ធ កងដៃនាគ និងអាវុធបុរាណ ក៏បានប្រគល់ជូនទៅ ម្ចាស់ផ្ទះ ប្ដីប្រពន្ធមួយគូរនោះវិញ ដោយទុកជាវត្ថុសក្ការៈបូជាសម្រាប់អ្នកស្រុកតទៅ។អ្នកដំណើរមកពីគ្រប់ទិសទី ដោយមានតាំងឡាន ម៉ូតូ នាំគ្នាមកបួងសួងសុំលាភសុំជ័យ ហើយថែមទាំងអ្នកខ្លះមកសុំលេខឆ្នោតទៀតផង។

~

ដោយជំនឿអ្នកស្រុកចង់បានអីក៏អធិដ្ឋានបាន រហូតដល់មានមនុស្សចូលមកក្រាបសំពះជាហូរហែរ។ អ្នកលក់ឆ្នោតក៏បានលក់ឆ្នោតនៅមុខផ្ទះប្រពន្ធមួយគូរនោះ ដែលលេខឆ្នោតដែលអ្នកស្រុកចាប់អារម្មណ៏ទិញច្រើននោះគឺលេខ ផ្ទះ ព្រមទាំង អាយុរបស់ នាង បួរ លយ និងនាយ ចាំ រូន ដែលធ្វើអោយចំណូលអ្នកលក់ឆ្នោតនៅទីនោះ កើនចំណូលទ្វេរជាពីរនៅពេលនោះ។

~

បារមីដ៏ស័ក្កសិទ្ធនេះហើយ ធ្វើអោយប្រជាជននៅទីនោះយកដកទឹក មកដួសទឹកក្នុងរណ្ដៅដែលជីកឃើញព្រះពុទ្ធរូប ដែលជឿថានឹងអាចព្យាបាលជំងឺអោយជាសោះស្បើយ ព្រមទាំងរួចផុតពីគ្រោះភ័យទាំងឡាយ ដែលតាមមកយាយី។ មុនដំបូង នាង បួរ លយ អោយមនុស្សមកពីទីជិតឆ្ងាយ អាចប៉ះពាល់រូបបដិម៉ាបាន តែក្រោយ នាងក៏បានហាមមិនអោយប៉ះ ហើយអ្នកណាចង់បានអ្វីអោយអធិដ្ឋានចុះ៕>

~

~

~

~

~

Leave a Reply

Your email address will not be published. Required fields are marked *