ពិតជាប្លែងណាស់! ពិធីមង្គលការមួយរៀបចំនៅក្នុងព្រៃ តែកុំមើល ដេគ័រស្អាតកប់ ដូចក្នុងរឿងព្រេង…

មីយ៉ាន់ម៉ា៖ កាលពីពេលថ្មីៗនេះមានការស៊ែរព្រោងព្រាតពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយបានឃើញមង្គលការមួយបានធ្វើការរៀបចំយ៉ាងប្លែកគួរឲ្យចាប់អារម្មណ៍ជាមួយនឹងទេសភាពបែបធម្មជាតិ ដែលធ្វើឡើងនៅលើទឹកដីក្រៅប្រទេស។ កម្មវិធីមង្គលការដ៏ប្លែកមួយនេះបានធ្វើការរៀបចំឡើងនៅក្នុងព្រៃ ដែលមានដើមឈើធំៗ​ជាមួយនឹងទេសភាពយ៉ាងស្រស់ស្រាយតែម្តង រីឯភ្ញៀវកិត្តិយសក៏បានធ្វើការចូលរួមអបអរជាច្រើនផងដែរ ថ្វីត្បិតតែធ្វើឡើងនៅក្នុងព្រៃយ៉ាងណាក្តី។ក៏ប៉ុន្តែបើក្រឡេកទៅមើលការរៀបចំវិញ ក៏កាន់តែមិនណយនោះដែរ ព្រោះទិដ្ឋភាពទាំងមូលប្រៀបដូចជានៅក្នុងរឿងព្រេងនិទានយ៉ាងដូច្នោះ ព្រោះការរៀបចំទាំងមូល ដេគ័រមានផ្កាស្រស់ ដែលលាយឡំគ្នាជាមួយនឹងធម្មជាតិពណ៌បៃតង យ៉ាងស្រស់ស្អាតគួរឲ្យចង់គយគន់ មិនត្រឹមតែប៉ុណ្ណោះ ការរៀបចំពិតជាមានសណ្តាប់ធ្លាប់គួរឲ្យសរសើរតែម្តង។

ជាមួយនឹងមង្គលការដ៏ប្លែក ធ្វើឡើងនៅក្នុងព្រៃយ៉ាងស្រស់បំព្រង ចំណាយប្រាក់មិនចេះតិចនោះទេទៅលើដេគ័រ ខណៈពេលដែលបច្ចុប្បន្នមានការពេញនិយមធ្វើមង្គលការ នៅផ្ទះ និងហាងជាដើម តែមង្គលការមួយនេះបែរជាប្លែកខុសគេបែបនេះ៕ រូបភាពពី:Rainforest The Wedding

សូមទស្សនាកម្រងរូបភាពខាងក្រោមនេះ:

Leave a Reply

Your email address will not be published. Required fields are marked *