ធ្ងន់ក! រកឃើញអ្នកឆ្លងកូវីដក្នុងពន្ធនាគារខេត្តស្ទឹងត្រែង300នាក់ សង្ស័យឆ្លងមកពី…

~

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា យ៉ាងហោចណាស់មានពិរុទ្ធជនកំពុងជាប់គុំឃាំង រួមទាំងមន្ត្រីអនុរក្សពន្ធនាគារ ៣០០នាក់ បានរកឃើញថាឆ្លងកូវីដ១៩ ក្រោយបានធ្វើការ រ៉ាប់ពីតេស្ត។ តាមការឲ្យដឹងពី លោក ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាល បានបញ្ជាក់ប្រាប់កោះសន្តិភាពនាវេលាថ្ងៃត្រង់ទី៩ ខែធ្នូ ឆ្នាំ២០២១នេះថា តាមការចាប់យកដំបូង អាចរាប់បានពីលទ្ធផលសរុប គឺចំនួន៣០៨នាក់ ក្នុងនោះពិរុទ្ធជនមានចំនួន៣០០នាក់ និងមន្ត្រីអនុរក្សពន្ធនាគារចំនួន៨នាក់។

~

~

លោកអនុប្រធានមន្ទីរសុខាភិបាល បានបន្តថា ការរកឃើញសញ្ញានៃជំងឺកូវីដ១៩ តាមរយៈឧបករណ៍ «រ៉ាប់ពីតេស្ត» រកឃើញវិជ្ជមាន ហើយទោះពិនិត្យម៉ាស៊ីន ភីស៊ីអ ក៏មានដែរ។ លោកបន្ថែមថា បច្ចុប្បន្នមន្ទីរសុខាភិបាល កំពុងពិភាក្សាជាមួយថ្នាក់ក្រសួង ក៏ដូចជាអាជ្ញាធរខេត្ត លើការព្យាបាល ពីព្រោះពួកគាត់ជាពិរុទ្ធជន ដូច្នេះថ្នាក់ក្រសួង និងខេត្ត កំពុងរកវិធីដើម្បីដោះស្រាយលើបញ្ហានេះ។

~

~

~

~

លោកបញ្ជាក់បន្ថែមថា អ្នកដែលពិនិត្យឃើញវិជ្ជមានខាងលើ ប្រហែលជាអាចត្រូវព្យាបាលនៅនឹងកន្លែង ដោយមានក្រុមគ្រូពេទ្យចុះមើលជាប់ លើកលែងតែធ្ងន់ធ្ងរ តែបើតាមការពិនិត្យពួកគាត់មានសុខភាពរឹងមាំទាំងអស់។ ទាក់ទិននឹងករណីផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ខាងលើនេះ គេនៅមិនទាន់ដឹងពីប្រភពនៃអ្នកចម្លងនោះទេ ដោយគេសង្ស័យដែរថា អាចទំនងឆ្លងពីក្រុមគ្រួសាររបស់ពិរុទ្ធជនទាំងនោះ ខណៈពេលទៅសួរសុខទុក្ខ ហើយអាចឆ្លងពីមួយទៅមួយ រហូតរាប់រយនាក់ដូច្នេះ៕

~

~

~

Leave a Reply

Your email address will not be published. Required fields are marked *