ខ្ញុំជាកម្មករសំណង់តូចតាច តែខ្ញុំមិនស្រែកឃ្លានទ្រព្យរបស់គេឡើយ! បងស្រីម្នាក់រំភើប ក្រោយកម្មករសំណង់ យកលុយដែលលើសមិនចេះតិចអោយគាត់វិញ ដល់ពេលគាត់ជូនលុយស្រាប់តែកម្មករសំណង់បាន… (មានវីដេអូ)

~

អំពើល្អ និងស្មោះត្រង់របស់បុរសម្នាក់ ត្រូវបានចែករំលែកតាមរយៈគណនីហ្វេសបុកមួយឈ្មោះ ប៊ុន ណារឿន បានរៀបរាប់ថា: បងសូមអរគុណដល់ទឹកចិត្តប្អូនប្រុសណាស់🙏🙏ប្អូនប្រុសមកផ្ញើលុយកន្លែងខ្ញុំ10មុឹនរៀលតែខ្ញុំដាក់អោយ1លានរៀលហើយមិនបានចាប់អារម្មណ៍មើលទៀតមកពីថ្ងៃនឹងសំបូរភ្ញៀវក្រៅផងឆាត

~

~

~

ផងលុះដល់ប្អូនប្រុសទៅបាត់មួយសន្ទុះប្អូនប្រុសត្រឡប់មកវិញគាត់ប្រាប់ខ្ញុំថាបងឯងផ្ញើលុយអោយខ្ញុំលើស90មុឺនហើយខ្ញុំក៏ភ្ញាក់ពេលនោះគាត់អោយខ្ញុំដកលុយវិញហើយខ្ញុំជូនជាសាគុណដល់គាត់ៗមិនព្រមយកទេគាត់ថែមទាំងពោលពាក្យប្រាប់ខ្ញុំថាចិត្តយើងចិត្តគេពេលបាត់លុយឬរបស់ពិតជាពិបាកចិត្តណាស់បង។បងពិតជាអរគុណប្អូនណាស់🙏🙏

~

~

ប្អូនប្រុសជាជាងសំណង់ទេតែទឹកចិត្តប្អូនធំធេងណាស់🙏🙏ប៉ុន្តែមនុស្សមួយចំនួនមានផ្ទះមានឡានជិះជាងប្អូនប្រុសនឹងទៀតនៅចង់បានលុយបស់គេ។ពេលខ្ញុំជូនសាគុណគាត់គាត់មិនទទួលទេចឹងខ្ញុំលើកដៃសំពះអរគុណដល់ប្អូនប្រុសៗក៏សំពះខ្ញុំវិញពិតជាកម្រជួបមនុស្សល្អចឹងណាស់បងសូមជូនពរប្អូនប្រុសជួបតែសេចក្តីសុខនឹងក្រុមគ្រួសារហើយមនុស្សល្អៗ🙏🙏៕ សូមមើលវីដេអូខាងក្រោមនេះ:

~

~

~

~

~

Leave a Reply

Your email address will not be published. Required fields are marked *