នៅចាំក្មេងស្រីម្នាក់នេះទេ! ពេលនេះកាន់តែធំ ហើយកាន់តែស្អាត ហើយពេលនេះដើម្បីជីវភាពគ្រួសារ ប្អូនកំពុងតែសង្ងំធ្វើរឿងមួយគឺ…

~

ជឿជាក់ថាប្រិយមិត្តនៅចាំបាននៅក្មេងស្រីម្នាក់ដើរទូលនំលក់ ប៉ុន្តែដោយសារតែមុខមានអំណោយទាន ហើយត្រូវបានមហាជនហៅថា ជាពេជ្រមិនទាន់ឆ្នៃ ត្រូវបានឧកញ៉ា ស្រី ចាន់ថន ជួយយកអាសាររហូតមកដល់ពេលបច្ចុប្បន្ន។ ក្រោយស្ងាត់មួយរយៈនៅមុននេះបន្តិច ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះរូបប្អូនស្រីជាច្រើន និងបានរៀបរាប់ថា: តើបងប្អូននៅចាំកូនស្រី យ៉ុងស្រីនីត ទេ!

~

~

~

ឥឡូវនេះបាននិងកំពុងរៀនឆុងកាហ្វេនៅឯសួនកម្សាន្ត Jet’s Garden Park បានខិតខំប្រឹងប្រែងសិក្សារ សិល្បៈនិងបន្តររៀនមុខជំនាញខ្លះបន្ថែមទៀត ដើម្បីជាស្ពានទៅ ថ្ងៃអនាគត និងអាចជួយផ្គត់ផ្គង់គ្រួសារនៅឯស្រុកកំណើតខេត្តមណ្ឌលគិរី។ ធ្លាប់តែជាអ្នកទូលនំលក់តាម​តំបន់ទេសចរណ៍​ក្នុងខេត្តមណ្ឌល មានកាហូបចុករស់នៅពុំគ្រប់គ្រាន់ព្រោះតែជីវភាពគ្រួសារមានកម្រិត។

~

~

ក្រោមកាជួយជ្រោមជ្រែងពីខ្ញុំបាទឥឡូវនេះក្រុមគ្រួសារកូននៅខេត្តមណ្ឌលគិរី ទទួលការងារសមស្រប និងផ្ទះសមរម្យ ចំនែកឯសព្វថ្ងៃស្រីនីតរស់នៅជាមួយបងស្រីនៅឃុំវិហាសួគ៍ ខេត្តកណ្ដាលក្នុងតំបន់អភិវឌ្ឍន៍ស្កាយ លែន ដែលស្ថិតក្នុងការបីបាច់ថែរក្សាររបស់ខ្ញុំបាទផ្ទាល់។ ដោយឃើញពីតម្រូវការក្នុងពេលបច្ចុបនកូនបានឆ្លៀតពេលមករៀនបន្ថែមលើជំនាញឆុងកាហ្វេ និងអ្នកគ្រប់គ្រងហាងកាហ្វេ ហើយក្រៅនោះគឺកូនបានរៀនពីសិល្បៈដែលខ្លួនស្រឡាញ់ ហើយសង្ឃឹមថាឆាប់ៗនេះ

~

~

នាងអាចវិលត្រឡប់ទៅរស់នៅឯខេត្តមណ្ឌលគិរី វិញដោយបង្កើតមុខរបរចិញ្ចឹមជីវិត និងបង្កើតជាតំបន់ទេសចរណ៍មួយសម្រាប់នាងអាចគ្រប់គ្រង ដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ និងខ្លួនឯង។ ប្រសិនបើបងប្អូនចងជួប និងជជែកលេងជាមួយគាត់អាចមកជួបគាត់នៅ សួនកម្សាន្តរបស់យើង ជេត ហ្គាឌិន ផាក។ JetsGardenPark លេខទូរសព្ទទំនាក់ទំនង​សួន៖ 017 31 52 51 – 096 88 22222 – 088 54 44 870៕

~

~

~

Leave a Reply

Your email address will not be published. Required fields are marked *