មនុស្សកុំមើលងាយមនុស្ស! ឃើញ អ៊ីវ៉ា លក់បុកល្ហុង មានមនុស្សខ្លះមើលងាយថាជាតារាធ្លាក់កូដ ស្រាប់តែថ្ងៃនេះ អ៊ីវ៉ា បង្ហាញហាងដ៏ធំលក់បុកល្ហុង និងផ្តាំពីរចំនុចថា…

~

តារាចម្រៀង កញ្ញា អ៊ីវ៉ា ជាតារាស្រីមួយរូបដែលមានប្រជាប្រិយភាពជាច្រើនឆ្នាំណាស់មកហើយ ហើយរាល់ការងារសិល្បៈរបស់នាង ក៏ទទួលបានការពេញចិត្តពីអ្នកគាំទ្រមិនតិចនោះឡើយ។ ទន្ទឹមនឹងការងារសិល្បៈជោគជ័យ មួយរយៈចុងក្រោយមកនេះ តារារាងតូចច្រឡឹងរូបនេះ ហាក់ប្រលែងដៃពីសិល្បៈកាន់តែខ្លាំង ដោយសារតែបញ្ហាជំងឺកូវីដរីករាលដាលផង និងរវល់ជាមួយមុខរបរផ្ទាល់ខ្លួនផង។

~

~

~

ក្រៅពីអាជីពសិល្បៈ អ៊ីវ៉ា ក៏មានហាងលក់សម្លៀកបំពាក់យ៉ាងធំ ហើយនាងក៏ទើបតែងាកមកបើករបរលក់បុកល្ហុងបន្ថែមមួយមុខទៀតផងដែរ ទើបធ្វើឲ្យនាងកាន់តែរវល់ មិនសូវចេញមុខក្នុងសិល្បៈដូចមុន។ កាលបានឃើញបែបនេះហើយ អ្នកមិនចូលចិត្តនាងមួយចំនួន បាននិយាយពាក្យពេចន៍មើលងាយទៅកាន់នាងថា ជាតារាចម្រៀងធ្លាក់កូដ បាត់បង់ប្រជាប្រិយភាព ធ្លាក់ខ្លួនមកលក់បុងល្ហុងកោតតែមិនចេះខ្មាសគេទៅវិញ។

~

~

មិនបង្អង់យូរ អ៊ីវ៉ា ក៏ព្រលះជាមួយឃ្លានៅលើបណ្ដាញសង្គមយ៉ាងចាក់ចោតទៅវិញថា៖ 1- មានអ្នកនិយាយថាផុសលក់បុកល្ហុងដដែលៗរាល់ថ្ងៃអត់ខ្មាស់គេទេ? 2- មានអ្នកខ្លះទៀតនិយាយថាធ្លាក់ខ្លួនហើយមើលទៅបានមកលក់ចឹងៗ។ ចម្លើយទី1 :ចាស៎រកសុីអត់មានអីត្រូវខ្មាស់គេផង អោយតែសច្ចៈទៀងត្រង់ ហើយផុសរាល់ថ្ងៃនិងដោយសារតែធ្វើហាងហើយបើកលក់មិនទាន់កើតព្រោះកូវិតមិនទាន់ស្ងាត់ក៏នៅតែបន្តផុសលក់ដោយការវេចខ្ចប់ បើមិនអោយខ្ញុំផុសមិចមានអ្នកដឹងថាខ្ញុំលក់ទៅ? សមយ័នេះសមយ័អនឡាយណាចា៎ ចម្លើយទី2 :មិនមែនទាល់តែលក់ពេជ្រលក់ឡានរឺលក់របស់ថ្លៃៗទើបឡូយមិនធ្លាក់ខ្លួនធ្លាក់កូដនោះទេ

~

~

ខ្ញុំរកតាសមត្ថភាពខ្ញុំ មុខរបរអីក៏មានតម្លៃដែរអោយតែត្រឹមត្រូវ យើងសាកក្រឡេកមើលទៅអ្នកមានៗផង គេមានហើយគេនៅតែខំ ចុះបើខ្ញុំមិនមានផងមិនអោយខ្ញុំខំយ៉ាងមុិចទៅ ..?បានលុយណាចាយ..? ហាហា ច្រៀងក៏នៅតែច្រៀង រកសុីក៏រកសុី ធ្វើការងារក៏ធ្វើ អាធំផ្គុំដោយអាតូចណា ហាហា ណ្ហើយខ្ជិលរៀបរាប់ច្រើន ចម្លើយមានតែប៉ុណ្ណឹងទេណាបងៗចែៗខាងចេចចូចអូចអេច តិចទៀតដល់ម៉ោងផុសលក់បុកល្ហុងទៀតលូវហើយ ហាហាយ៉ាងណាមិញ ក្រោយឃើញបែបនេះហើយ អ្នកគាំទ្រជាច្រើន ពិតជាពេញចិត្តស្ដូកតែម្ដង ជាមួយពាក្យពេចន៍របស់តារាស្រីរូបនេះ ហើយក៏ជឿជាក់ថា អ្នកដែលបាននិយាយមិនល្អមកកាន់ អ៊ីវ៉ា ក៏ល្មមនឹងភ្ញាក់ខ្លួនឈឺចាប់ជាមួយពាក្យបកស្រាយទាំងនេះមិនតិចនោះដែរ៕

~

~

~

~

~

Leave a Reply

Your email address will not be published. Required fields are marked *