តើកូនៗណាខ្លះដែលកំពុងសប្បាយភ្លេចខ្លួន! ឃើញរូបភាពនេះ សុំក្មួយៗយុវវ័យ មេត្តាអាណិតស្រលាញ់ពុកម៉ែផង សូមសងគុណអោយពុកម៉ែវិញត្រឹមធ្វើ ជាកូនល្អ សិស្សល្អ មនុស្សល្អក្នុងសង្គម ត្រឹមប៉ុណ្ណឹង តើធ្វើបានទេ…
ឪពុកម្តាយស្ទើរតែទាំងអស់ តែងតែចង់អោយកូនៗបានស្រណុកដូចគេដូចឯង ប៉ុន្តែព្រោះតែជីវភាព និងគ្មានជម្រើស ទោះបីជាពិបាកយ៉ាងណា ក៏ស៊ូមិនបោះបង់កូនចោលឡើយ ស៊ូមើលថែរក្សា ដាក់កូនអោយបានចូលរៀនសូត្រដូចគេដូចឯង ទោះខ្លួនលំបាកមិនដែលរអ៊ូ អោយកូនបានដឹងឡើយ ហើយចុងក្រោយក៏មានកូនខ្លះដឹងគុណ ខ្លះទៀតក៏មិនខ្វាយមិនខ្វល់ពីលោកទាំងពីរឡើយ។ដោយលែក ថ្មីៗនេះមានរូបភាពប៉ុន្មានសន្លឹករបស់ លោកឪពុក កំពុងតែលក់លៀសហាល លក់បណ្តើរ មើលកូនបណ្តើរ ដោយអោយកូនគេងនៅលើការ៉ុងដែលចងជាប់ជាមួយម៉ូតូនិងរទេស មើលហើយពិតជារំជួលចិត្តណាស់ និងស្រណោះផងដែររហូតធ្វើឲ្យមហាជនបានខមិនថា “អ្នកមិនធ្លាប់ជួបរឿងពិបាកមិនយល់ពីអ្នកក្រឡើយ” “ចុះ បេី ម្តាយខ្លះ បង្កេីតកូនហេីយមិននៅ ជួយចិញ្ចឹមកូនទុកអោយឪពុកចិញ្ចឹមតែម្នាក់ឯងតួ
យ៉ាងដូចជាខ្ញុំ អញ្ចឹង។តេី អោយកូនដឹងគុណ ម្តាយយ៉ាងមិច។សម័យនេះ ឪពុកក៏មានដៃ ១០០ ដែរ” “នេះហើយភាពទុកលំបាករបស់ឪពុកម្តាយដើម្បីកូន ចូរ កូនៗចងចាំថា ពេលកូនមានចំណេះដឹងខ្ពង់ខ្ពស់ រកសុីមានបានកេរ្តិឈ្មោះល្បី ក៍ព្រោះតែអ្នកទាំង2នេះដែរ គាត់អត់ចង់បានអ្វីពីកូនទេ សុំត្រឹមកុំទុកគាត់ចោលពេលគាត់ចាស់ជរាធ្វើអ្វីមិនបានទៅបានហើយ …….”៕