ជួយស៊ែរដើម្បីគាំទ្រផង! មកមើលដបទឹកក្ដៅ ត្រជាក់ឆ្នៃចេញអំពីបំពងឫស្សី ធ្វើឡើងដោយស្នាដៃកូនខ្មែរពិតៗ ស្អាតហើយគុណភាពល្អទៀត (មានរូបភាពច្រើន)

យោងតាមគណនីហ្វេសបុកឈ្មោះ Moon Kanha បានបង្ហាញនៅដបទឹកក្ដៅ ត្រជាក់ ឆ្នៃចេញអំពីបំពងឫស្សី មានមាត្រាដ្ឋានត្រឹមត្រូវ ដែលនេះជាស្នាដៃកូនខ្មែរពិតៗ។តាមរយៈរូបភាព កែវញុំាទឹក និងដបទឹកក្ដៅ ត្រជាក់ឆ្នៃចេញអំពីបំពងឫស្សី នេះវិញ ពិតជាស្អាតណាស់ ហើយបានបញ្ជាក់ច្បាស់ថាជារបស់ខ្មែរ ដោយមានដាក់រូបប្រសាទអង្គរ និងពាក្យថា Cambodia ដូច្នេះក្នុងនាមជាកូនខ្មែរ ហើយគួរលើកស្ទួយផលិតផលនេះទាំងអស់គ្នា ព្រោះតែមិនត្រឹមតែជួយកាត់បន្ថយការប្រើប្រាស់វត្ថុធ្វើពីជ័រនោះទេ ថែមទាំងបានផ្តល់កម្លាំងចិត្តដល់កូនខ្មែរដែលខំឆ្នៃផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *