ទីបំផុត! ក្រោយបួសអស់ជាច្រើនខែ លោក ឌួង ឆាយ បានលាចាកសិក្ខាបទវិញហើយនៅថ្ងៃនេះ និងបានបន្សល់ពាក្យដ៏មានន័យថា…

~

ក្រោយពីបានបួសសងគុណឪពុកម្តាយ អស់រយៈពេលជាច្រើនខែ នៅមុនបន្តិចរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ លោក ឌួង ឆាយ បានលាចាកសិក្ខាបទវិញហើយ ក្នុងនោះអតីតឧកញ៉ារូបនេះ បានពោលពាក្យថា: ព្រះករុណា ខ្ញុំបាទ ឌួង ឆាយ បានលាចាកសិក្ខាបទមកជាឃរាវាសវិញហើយទាំងក្តីអាឡោះអាល័យជាទីបំផុត។ សូមអរព្រះគុណ និងអរគុណចំពោះព្រះគុណម្ចាស់គ្រប់ព្រះអង្គ

~

~

~

លោកយាយ លោកតា ពូមីង ពុកម៉ែ បងប្អូនទាំងឡាយ ដែលតែងតែស្រលាញ់រាប់អាន និងគាំទ្រខ្ញុំព្រះករុណា ខ្ញុំបាទរហូតមក។ សូមអរព្រះគុណ និងអរគុណ ចំពោះព្រះគុណម្ចាស់គ្រប់ព្រះអង្គ លោកអាចារ្យ គណៈកម្មការ វត្តមុនីប្រសិទ្ធីវង្ស ជាពិសេសខ្ញុំព្រះករុណាសូមថ្លែងអំណរព្រះករុណាទិគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចព្រះឧត្តមវង្សា កិតិ្តបណ្ឌិត មួង រ៉ា (លោកឪ) សម្តេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជាដែលមានព្រះទ័យសណ្តោសប្រោសប្រទានដល់ខ្ញុំព្រះករុណាបានស្នាក់អាស្រ័យក្នុងកំឡុងពេលសាងផ្នួស គុណបំណាច់ដ៏ធំធេងមួយនេះ ខ្ញុំព្រះករុណានឹងចងចាំទុកក្នុងបេះដូងជារៀងរហូត។

~

~

ជាចុងក្រោយ សូមប្រគេនពរ និងជូនពរបានរួចចាកផុតទុក្ខទាំងពួងគ្រប់ៗព្រះអង្គ គ្រប់ៗគ្នាប្រកបដោយសេចក្តីសុខជានិច្ចនិរន្តរ៍តរៀងទៅ។
សូមឱ្យពិភពលោកទាំងមូល ជាពិសេសប្រទេសកម្ពុជាបានរួចចាកផុតពីជំងឺរាតត្បាតកូវីដ-១៩ ក្នុងពេលឆាប់នេះ។

~

~

Leave a Reply

Your email address will not be published. Required fields are marked *