ច្បាស់ដូចថ្ងៃ! ពេលនេះកូនប្រសារឧកញ៉ា ហេង សៀ ចេញលិខិតសុំទោស និងរៀបរាប់នៅចំនុច២ច្បាស់ៗ អានហើយដឹងអស់ថាតាមពិតគឺលោក…

~

ទីបំផុតនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ កូនប្រសារប្រុសរបស់ឧកញ៉ា ហេង សៀ ត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី ក្រោយចាប់ខ្លួនពាក់ព័ន្ធការផ្ដើមគំនិតប្រឌិតរូបភាពរឿងលើគ្រែ បំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MYTV។

~

~

~

តែយ៉ាងណា ជាលទ្ធផលគឺ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីថ្លែងការណ៍មួយ ពាក់ព័ន្ធទៅនឹងសំណុំរឿងបុគ្គលឈ្មោះ ឃន ឈុនដារ៉ា កូនប្រសារឧកញ៉ា ហេង សៀ ក្រោយបុគ្គលរូបនេះទទួលស្គាល់និងសុំទោសសាធារណៈ ដែលបានចែកចាយរូ.បអា.សអាភា.ស ដើម្បីបំផ្លាញកិត្តិកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MYTV ហើយសម្រេចតាមអង្គហេតុ គឺតុលាការសម្រេចដោះលែងកូនទាំងពីររបស់ឧកញ៉ា ហេង សៀ និងសម្រេចបន្តស្វែងរកប្រភពពិតនៃការចែកចាយរូបភាពលើគ្រែនេះជាបន្តទៀត ចំនែកកូនប្រសារប្រុសរបស់ឧកញ៉ា ហេង សៀ ក៏បានចេញលិខិតសុំទោសផងដែរ ដែលមានន័យដូចតទៅ:

~

កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ខ្ញុំពិតជាបានចែករំលែករូបភាព មិនសមរម្យ មួយសន្លឹកនៅមនុស្ស ៧ នាក់ តាមប្រព័ន្ធ What App និង Telegram។ ខ្ញុំសូមបញ្ជាក់ថា រូបភាពនេះ ខ្ញុំបានទទួលពីគេដែរ តាមទូរស័ប្ទ ហើយខ្ញុំក៏ពុំដឹងពីប្រភពដើមនៃរូបភាពមិនសមរម្យនេះដែរ។ ខ្ញុំពិតជាសោកស្តាយ ដោយបានចែករំលែកបន្ត ប្រសិនបើរូបនេះ អាចបង្កើតឲ្យមានការភាន់ច្រលំ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្ងៃថ្លូររបស់កញ្ញា មាន ពេជ្ររីតា ខ្ញុំសូមអភ័យទោសចំពោះការចែករំលែករូបភាពនេះ និងសន្យាមិនអោយកើតឡើងជាថ្មីទេ។

~

~

ថ្ងៃដដែល ខ្ញុំពិតជាបានស្វែងរក និងជ្រើសរើសមនុស្សចំនួន២នាក់ ដែលម្នាក់មានភិនភាគប្រហាក់ប្រហែលនឹងកញ្ញា មាន ពេជ្ររីតា និងម្នាក់ដូចឪពុកក្មេកខ្ញុំឈ្មោះ ហេង សៀ ពិតប្រាកដមែន។ ការស្វែងរកមនុស្សទាំងពីរនេះ គឺគោលបំណងដើម្បីថតវីដេអូឃ្លីប ធ្វើត្រាប់តាមអង្គហេតុដែលបានកើតឡើងក្នុងរថយន្ត គឺដើម្បីស្វែងយល់ឲ្យបានច្បាស់លាស់អំពី ដំណើររឿងហេតុដែលបានកើតឡើងនៅថ្ងៃនោះ តែមិនសម្តែងដើម្បីថតរឿងលើគ្រែ នោះទេ។ ដូច្នេះសូមបងប្អូន និងសាធារណៈជន មេត្តាទទួលជ្រាប និងសូមការអភ័យទោសផងដែរ៕

~

~

~

~

~

~

~

~

Leave a Reply

Your email address will not be published. Required fields are marked *