យល់យ៉ាងណាដែរ! ស្ងាត់ៗស្រាប់តែបុរសម្នាក់ ធ្លាប់ស្គាល់ថៅកែ Koi កូនប្រសារឧកញ៉ា ហេង សៀ ទម្លា.យអំពីតម្លៃនៃសកម្មភាពជួយសង្គមរបស់ថៅកែ Koi ដឹងហើយកាន់តែគិតថា….

~

នៅពេលនេះមហាជនជាច្រើនបានចាប់ផ្តើមមើលឃើញនៅផ្នែកអាក្រក់របស់ថៅកែ Koi និងភរិយារបស់លោក រួមទាំងឪពុកក្មេករបស់លោកផងដែរ គឺឧកញ៉ា ហេង សៀ ក្រោយពីមានរឿងក្តីជាមួយតារាស្រីម្នាក់ឈ្មោះកញ្ញា មាន ពេជ្ររីតា និងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទជួលមនុស្សថតរឿងលើគ្រែ ប្រឌិតបំផ្លាញតម្លៃរបស់កញ្ញា មាន ពេជ្ររីតា ដែលមានរឿងជាមួយឪពុកក្មេកលោកកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។

~

~

~

~

ក្រោយដឹងរឿងនេះ ក្នុងនាមជាអ្នកស្គាល់ថៅកែ Koi ឈ្មោះ ឃន ឈុនដារ៉ា ស្រាប់តែគណនីហ្វេសបុកមួយឈ្មោះ Bunlene Khim បានទម្លា.យនៅតម្លៃនៃកម្មភាពនាៗរបស់ ថៅកែ Koi ឈ្មោះ ឃន ឈុនដារ៉ា ថា: ស្គាល់ដារ៉ាតាំងពីឆ្នាំ ២០១៦ ខ្ញុំអាចនិយាយថា គាត់ជាឪពុក និងស្វាមីល្អ មិត្តភក្តិល្អ និងយុវជនល្អម្នាក់។ – ដារ៉ាជាឪពុក និងស្វាមីល្អ!

~

~

បើយើងមើលហ្វេសប៊ុករបស់គាត់ ក្រៅពីការងាររកសុី និងសង្គម ដារ៉ាចំនាយពេលច្រើនមែនទែនសម្រាប់គ្រួសារតូចមួយរបស់គាត់ ជាពិសេសកូនស្រីជាទីស្រលាញ់របស់គាត់។ យើងធ្លាប់ជជែកគ្នាថា យើងត្រូវចិញ្ចឹមបីបាច់កូនយើងអោយខ្លាំង និងពូកែ។ វាជាអាទិភាពមួយដែលយើងត្រូវតែធ្វើ ព្រោះពួកគាត់គឺជាសរសរទ្រូងសម្រេចអនាគតប្រទេសយើង។

~

– ដារ៉ាជាមិត្តល្អ! គាត់តែជួយយកអាសារ និងគាំទ្រអ្នកជុំវិញខ្លួន។ ខ្ញុំតែងទទួលបានការផ្តល់យោបលល្អៗពីការរកសុី ភាពជាអ្នកដឹកនាំ និងគំនិតឆ្នៃប្រឌិតខ្ពស់គួរអោយកោតសរសើររបស់គាត់។ សូម្បីថ្មីៗនេះ គាត់បានផ្តល់យោបលល្អៗច្រើនមែនទែនពាក់ព័ន្ធនឹងការលើកតំកើនទុរេនខ្មែរ ការនាំចេញ ការបង្កើតសមាគមន៍ទុរេនផ្សេងៗ ទន្ទឹមនឹងមិត្តភក្តិមួយចំនួនមិនខ្វល់នឹងចូលរួមចែករំលែកផងនោះ។ យើងបានជជែកគ្នាយ៉ាងរីករាយ និងរាល់ការលើកឡើងរបស់គាត់ ខ្ញុំបានកត់ចំនាំទុក។ ដារ៉ាជាបុគ្គលដែលចេះអោនលំទោន (very humble) អោយតម្លៃ និងផ្តល់សេចក្តីរាប់អានមនុស្សជុំវិញខ្លួនខ្លាំងណាស់។ គាត់តែងហៅប្តីប្រពន្ធខ្ញុំបងបង បើទោះបីជាយើងមានអាយុស្របាលគ្នាថ្វី។ ខ្ញុំជឿថា ក្នុងសង្គមអ្នករកសុី មានមនុស្សមិនតិចទេ ដែលទទួលបាននូវអារម្មណ៍ដូចអ្វីដែលខ្ញុំទទួលបានពីដារ៉ា។

~

~

– ដារ៉ាជាយុវជនល្អ! មិនអាចប្រកែកបាន គាត់បានដឹកនាំ បង្កើតមុខរបរអោយជោគជ័យគួរអោយកត់សម្គាល់ ខ្ញុំជឿថាគាត់បានបង្កើតការងារដោយផ្ទាល់ និងប្រយោលរាប់ពាន់នាក់។ កសាងចំនូលចូលជាតិក៏មិនតិចដែរ។ លើសពីនេះ គាត់តែងចូលរួមការងារសង្គមតាមរយះគ្រប់មុខរបរក្តី និងតាមការបរិច្ចាគផ្ទាល់ខ្លួនក្តី។ គាត់ធ្លាប់ប្រាប់ខ្ញុំថាគាត់ចង់ជួយជាងគេបំផុតគឺផ្នែកអប់រំ បើសិនខ្ញុំមានគម្រោងសង្គមផ្នែកអប់រំ គឺគាត់ប្រាកដជាជួយដោយមិនស្ទាក់ស្ទើរ។

~

មានវេទិការចែករំលែកភាពជាអ្នកដឹកនាំ សហគ្រិនភាព ជាច្រើនដែលរូបគាត់បានជម្រុញទឹកចិត្តយុវជនក្នុងផ្លូវល្អ ប្រកបដោយភាពក្លាវក្លា និងប្រាកដនិយម។ បើសូម្បីថ្មីៗ ២សប្តាហ៍មុន ខ្ញុំបានសុំអោយគាត់ជួយចែករំលែកទៅកាន់យុវជនដែលចង់បង្កើតអាជីវកម្ម គាត់ក៏ទទួលយកសំណើរខ្ញូំទៀតផង។

~

~

តើខ្ញុំត្រូវបន្តរៀបរាប់ទៀតទេថា បើយើងមើលត្រលប់ទៅក្រោយយើងនឹងមើលឃើញពីសកម្មភាពល្អៗមិនអាចកាត់ថ្លៃបានរបស់គាត់ រួមមានការបរិច្ចាគឈាម ការជួយជនរងគ្រោះទឹកជំនន់ ទីទាល់ក្រ ជនរងគ្រោះកំឡុងពេលកូវីដ…. រាប់មិនអស់ទេ!
ឧទារហណ៍តូចមួយ៖ ថ្ងៃមុនឃើញបុគ្គលិកដឹកជញ្ជូនម្នាក់មានគ្រោះថ្នាក់ចរាចរណ៍ ខូចខាតភេសជ្ជះ KOI ទាំងអស់ លោកមិនត្រឹមតែមិនទាមទារអ្វីទេ តែថែមទាំងលើកទឹកចិត្តបន្ថែមទៀត។

~

អ្នកទាំងអស់គ្នាអាចវាយតម្លៃបុគ្គលម្នាក់ត្រឹមព័ត៌មានដែលមាន ដោយអារម្មណ៍ ឬកំហុសណាមួយ ដែលហាក់នៅស្រពិចស្រពិលនៅឡើយ។
តែក្នុងរយះពេល៦ឆ្នាំនៃទំនាក់ទំនងមួយនេះ ខ្ញុំមិនស្ទាក់ស្ទើរឡើយ នឹងនិយាយថា ខ្ញុំនៅតែគោរព និងអោយតម្លៃគាត់ សម្រាប់រឿងល្អៗទាំងឡាយ ដែលមិនគប្បីត្រូវបានបំភ្លេច! សូមអរគុណដារ៉ា!ឃឹម ប៊ុនឡែន៕

~

~

Leave a Reply

Your email address will not be published. Required fields are marked *