មិនងាយរកទេ! លើកមុនជូនមកទិញគ្រឿងពេជ្រម្តងហើយ អស់ ៧ ម៉ឺនដុល្លា ឃើញប្រពន្ធចេះតែសំលឹងមើលគ្រឿងពេជ្រមួយទៀត រំលងបានប៉ុន្មានថ្ងៃ នាំប្រពន្ធមកទិញទៀត អោយអស់ចិត្ត…

ព្រហ្មលិខិតបណ្តាលឲ្យមនុស្សពីរនាក់បានជួបគ្នា ព្រហ្មលិខិតក៏បណ្តាលឲ្យមនុស្សពីរនាក់បានត្រឹមតែស្គាល់គ្នា ហើយក៏បែកគ្នា នេះក៏អាស្រ័យទៅលើបុគ្គលទាំងពីរផងដែរ ត្រូវចេះយល់ចិត្តគ្នា សន្យាអ្វីហើយត្រូវធ្វើឲ្យបាន ចេះអត់អោនឲ្យគ្នា ពេលខ្លះមិនមែនសុទ្ធតែព្រហ្មលិខិតជាអ្នកកំណត់ គឺខ្លួនយើងនេះឯងត្រូវច្បាស់លាស់ខ្លួនឯង។

ដោយលែក ក្រលេកមកមើលបងប្រុសម្នាក់នេះវិញ គាត់បានទុកពេលមួយចំនួនធំ ខ្វាយខ្វល់ដល់សុខទុក្ខភរិយា ហើយតែងតែចង់ឃើញស្នាមញញឹមភរិយា ដោយកាលពីប៉ុន្មានថ្ងៃមុន បងប្រុសម្នាក់នេះ ទើបតែទិញខ្សែក ពេជ្រ តម្លៃ ៧ ម៉ឺនដុល្លាឯណោះ។ហើយនៅថ្ងៃនេះផងដែរ យោងតាមគណនីហ្វេសបុកឈ្មោះថា “Dana Store II” បានបង្ហោះសារអបអរសាទរដល់ភរិយារបស់បងប្រុស ដែលត្រូវបានបងប្រុសនាំមកទិញគ្រឿងពេជ្របន្ថែមទៀត ដោយបានលើកឡើងថា:

“រកឯណាបានស្វាមីល្អបែបនេះ​ ថ្ងៃមុនជូនប្រពន្ធទិញខ្សែករជាងប្រាំពីរមុឺនម្តងហេីយ​ ឃេីញប្រពន្ធសំលឹងមិនដាក់ភ្នែកខ្សែកនឹងក្រវិលមិនអស់ចិត្ត​ បួនថ្ងៃក្រោយក៍​សំរេចចិត្តមកទិញអោយប្រពន្ធបន្ថែមទៀត​ អរគុណសំណព្វចឹត្តជូនពរអោយរកសុីមានបាន​ និងមានសុភមង្គលក្នុងគ្រួសារ”៕

Leave a Reply

Your email address will not be published. Required fields are marked *