អីយ៉ា! មងគលការមួយប្រព្រឹត្តិទៅតាមធម្មតា ដោយមិនខ្វល់ពីជំងឺកូរ៉ូណាឡើយ តែម្ចាស់កម្មវិធីបានរៀបចំវិធានការការពារជាច្រើនដូចជា….

ប្រិយមិត្តដឹងហើយថា នាពេលថ្មីៗនេះ ដោយសារតែមេរោគ កូរ៉ូណា​ បានធ្វើអោយបងប្អូនជាច្រើនបានពន្យាពេលទាំងអស់ មិនថា កម្មវិធីបុណ្យ ឬក៍ពិធីមង្គលការទេ ដោយហេតុថា ដើម្បីកាត់បន្ថយកុំអោយមេរោគនេះរាលដាលខ្លាំង និងណាមួយ ដោយសារតែខ្លាចរអាល ធ្វើអោយភ្លៀវមិនហ៊ានមកចូលរួមឡើយ។ ដោយឡែក បើតាមគណនីមួយឈ្មោះ Lorn Peouthida បានបង្ហោះលើបណ្តាញសង្គមបង្ហាញពីសកម្មភាពរៀបចំមង្គលការ ដោយគញមានការលើកថ្ងៃឡើយ តែខាងម្ចាស់ដើមការក៍បានរៀបចំការពារបានយ៉ាងល្អសម្រាប់ភ្លឿវកិត្តិយស។ ដោយគណនីនេះបានបង្ហោះថា៖ “ពិធីមង្គលការរបស់យើងខ្ញុំនឹងប្រព្រឹត្តទៅធម្មតា ! យើងខ្ញុំម្ចាស់ដើមការដែលនឹងប្រារព្ធពិធីអាពាហ៍ពិពាហ៍នៅថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០ ទីតាំងសមភាពថ្មីអគារ A សូមគោរពជូនដំណឹងដល់ ឯកឧត្ដម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និងប្រិយមិត្តទាំងអស់អោយបានជ្រាបថា: ដើម្បីបញ្ចៀសការឆ្លងនូវជំងឺនានា យើងខ្ញុំបានស្នើអោយម្ចាស់ហាងធ្វើការសម្អាតនៅក្នុង និងក្រៅបរិវេណនៃកន្លែងកម្មវិធីជាប្រចាំ ចំណែកឯចុងភៅ អ្នករត់តុ លើកម្ហូបការ ពិធីការ ។ល។

គឺមានការសម្អាតដោយទឹកសំលាប់មេរោគជាប្រចាំ ព្រមទាំងមានវិធានការទប់ស្កាត់ពីខាងក្រៅផងដែរ ដោយមុននឹងចូលរួមតម្រូវអោយភ្ញៀវកិត្តិយសទាំងអស់លាងសម្អាតដៃជាមួយទឹកអាល់កុលដែលមានដាក់នៅមុខហាងដើម្បីការពារនិងសំលាប់មេរោគផ្សេងៗជាមុនសិន។ ហើយយើងខ្ញុំព្រមទាំងក្រុមគ្រួសារសូមលើកដៃសំពះជម្រាបសួរបែបប្រពៃណីខ្មែរយើង ជំនួសអោយការចាប់ដៃគ្នា។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមទ្រង់ ឯកឧត្ដម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និងប្រិយមិត្តទាំងអស់ ផ្ដល់កិត្តិយស អញ្ជើញចូលរួមជាសក្ខីភាពក្នុងពិធីសិរីសួស្ដីអាពាហ៍ពិពាហ៍របស់យើងខ្ញុំប្រកបដោយភាពកក់ក្ដៅ និងអធិកអធម សូមអរគុណ”៕

Leave a Reply

Your email address will not be published. Required fields are marked *