ក្រោយឃើញជនជាតិខ្មែរឥស្លាម កើតជំ ងឺកូរូណាច្រើន ស្រាប់តែលោក អ៊ឹម ជីវ៉ា បោះពាក្យមួយឃ្លាថា….

ប្រិយមិត្តដឹងហើយពីជំងឺ កូរ៉ូណា ដែលជាមេរោគដ៍សាហាវមួយបានរាតត្បាតលើពិភពលោកទាំងមូល។ ក្នុងនោះដែល កម្ពុជាយើងក៍ទទួលរងនូវមេរោគនេះដែល ដែលមានករណីចំនួន៤៧ករណីហើយ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។ ក្នុងចំនោមករណីទាំងអស់នេះ ភាគច្រើនសុទ្ធតែជាជនបរទេស ដែលចូលមកស្រុកខ្មែរ និងខ្លះទៀតជាបងប្អុនខ្មែរឥស្លាម ដែលបានធ្វើដំណើរទៅចូឡរួមបុណ្យនៅប្រទេសម៉ាឡេ ហើយត្រឡប់មកវិញបានឆ្លងជំងឺនេះមកតែម្តង។ ដោយឡែក បើតាមគណនីរបស់លោក អ៊ឹមជីវ៉ាបានបង្ហោះថា៖ “ទោះបីពួកយើងកាន់សាសនាខុសគ្នា តែពួកយើងក៏ចេះឈឺចាប់និងស្រក់ទឹកភ្នែកដូចគ្នា ព្រោះយើងរស់នៅក្រោមដំបូលមេឃនិងដំបូលប្រទេសតែមួយ ជំ ងឺ កូរូណា វាមិនរើសមុខអ្នកស្អាត ភេទណា ឬសាសនាណាឡើយ! បើយើងប្រហែសវានិងឆ្ល ងដោយមិនដឹងខ្លួន ហើយអ្នកឆ្លងគឺជាជនរងគ្រោះដូចគ្នា!។ក្នុងដំណាក់កាលនេះគឺយើងជាខ្មែរ មិនត្រូវរើសអើងនិងបំបាក់ទឹកចិត្តជនរងគ្រោះនោះទេ នេះគឺជាពេលវេលាដែលបងប្អូនត្រូវចេះស្រលាញ់និងលើកទឹកចិត្តគ្នាគ្រប់ពេលវេលារដែលអាចធ្វើទៅបាន ហើយត្រូវចេះប្រុងប្រយ័ត្នការពារ និងជួយផ្សព្វផ្សាយព័ត៌មានដែលល្អៗ ដើម្បីជាការបានដឹងចែករំលែកនិងទប់ស្កាត់ឲ្យទាន់ពេលវេលា កុំឲ្យជំងឺមួយនេះរីករាលដាលធំជាងនេះ ។ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ ចូលរួមលើកទឹកចិត្តជនរងគ្រោះដោយចាប់ផ្តើមពីខ្លួនយើងមុនគេ! ដោយក្តីគោរពអំពីខ្ញុំបាទៈ អុឹម ជីវ៉ា”៕

Leave a Reply

Your email address will not be published. Required fields are marked *