សូមចូលរួមអបអរផង! លោកយាយ ទោះបីវ័យ ៧១ ឆ្នាំទៅហើយ​ តែលោកយាយតស៊ូរហូតបញ្ចប់ថ្នាក់បរិញ្ញាបត្រ ដូចក្មេងដែរៗ (មានវីដេអូ)

ការសិក្សារៀនសូត្រ គឺ​ជា​សកម្មភាព ​ឬ​ក៏​ដំណើរ​នៃ​ការ​ប្រើ​ប្រាស់​គំនិត របស់មនុស្សម្នាក់ៗ ដើម្បីសម្រេចបានគោលដៅមួយសម្រាប់ជីវិត និងយកទៅប្រើប្រាស់នៅពេលក្រោយ ដោយការសិក្សាមិនបានកំណត់អាយុឡើយ អោយតែយើងច្បាស់ថាអាចទៅរួច និងយើងចង់ពិតប្រាកដ ទោះបីជាយឺតបន្តិចក៏មិនអីដែរ។ដោយលែក ក៏សូមអបអរដល់លោកយាយម្នាក់ គាត់មានអាយុ ៧១ ឆ្នាំទៅហើយ តែដោយសារតែការស្រលាញ់ និងការតស៊ូរបស់លោកយាយ​ ពេលនេះគឺលោកយាយបានបញ្ចប់ថ្នាក់បរិញ្ញាបត្រហើយ នេះហើយតាមការបញ្ជាក់របស់ “Buddhism for Education of Cambodia(BEC)” បានបង្ហោះវីដេអូ អមជាមួយសារថា:

“លោកយាយ មានជន្មាយុ ៧១ ឆ្នាំ តស៊ូសិក្សារហូតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ។
ពិធីប្រគេននិងប្រគល់សញ្ញាបត្ររបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅវិទ្យាស្ថានអប់រំជាតិ ភ្នំពេញ ។
សូមចូលរួមត្រេកអរជាមួយលោកយាយផង ! ០៥ ធ្នូ ២០១៩”។

ក្រោយឃើញការតស៊ូរបស់លោកយាយ វ័យ ៧១ តែអាចបញ្ចប់ថ្នាក់បរិញ្ញាបត្រ មហាជនបានស្ងើចសរសើរដល់លោកយាយជាខ្លាំង និងសូមឲ្យក្មេងៗដែលកំពុងមានកម្លាំងពេញវ័យប្រឹងប្រែងរៀនសូត្រផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *