ឆ្អែតចិត្តខ្លាំង! ក្រោយឃើញវីដេអូ K01 និយាយអំពីការលុប អាជ្ញាប័ណ្ណ ស្រាប់តែលោក ផែន វណ្ណះ ថាK01 អស់កែហើយ កាលគ្រាក្របាន… (មានវីដេអូ)

~

ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីម្សិលមិញថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រ K01 TV Online របស់លោក ឃឿន សូឡា ហៅលោកK01 ដោយសារបុគ្គលនេះបានផ្សាយព័ត៌មានញុះញង់ មានចេតនាទុច្ចរិត បង្កចលាចលក្នុង

~

~

~

សង្គមបំពានលើវិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលតម្កល់ទុកនៅក្រសួងព័ត៌មាន រួមផ្សំជាមួយនឹងការព្រមានរបស់សម្តេចតេជោផងដែរ។ ហើយមួយថ្ងៃបន្ទាប់ពីត្រូវបានជួបរឿងស៊យៗពីរផ្ទួនៗ នៅពេលព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ លោក K01 ខណៈពេលធ្វើដំណើរតាមរថយន្ត លោកក៏បានឆ្លើយតបថា ចំពោះលុបអាជ្ញាប័ណ្ណ មួយសន្លឹកនេះ គឺទុកនៅនាំតែចង្អៀតក្រសួងទេ ព្រោះលោកមិន

~

~

សូវជាផ្តោតលើការយកព័ត៌មានឡើយ តាមពិតគួរតែដកចោលយូរហើយ មិនចាំបាច់ទុករហូតដល់ថ្ងៃនេះទេ ហើយបងប្អូនឈប់សួរអំពីអារម្មណ៍គាត់ពីបញ្ហានេះទៀតទៅ ព្រោះគាត់មិនមែនរស់ដោយសារតែអាជ្ញាប័ណ្ណមួយនឹងទេ។

~

ក្រោយឃើញវីដេអូខាងលើហើយរបស់លោក K01 ស្រាប់តែលោក ផែន វណ្ណះ បានបង្ហោះសាររំលឹកអនុស្សាវរីយ៌ និងពាក្យហួសចិត្តថា: K01 ក្លាយជាមនុស្សអស់កែហេីយ រូបថតនេះ គឺថតនៅផ្ទះខ្ញុំថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៧ ដែល K01 និង ប្រពន្ធរត់មករកអោយខ្ញុំជួយបន្ទាប់ពី សមត្ថកិច្ច និង តុលាការខេត្តកណ្ដាលរកចាប់ខ្លួនពីបទផ្សាយព័ត៌មានញុះញង់ នៅក្រុងតាខ្មៅ ខេត្ត កណ្ដាល ។
ដោយអាណិតខ្ញុំបានអន្តរាគមន៍ទៅសមត្ថកិច្ចនគរបាល និង ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ដេីម្បីកុំអោយមានការចាប់ខ្លួន ឃុំខ្លួន K01 ទុកឱកាសអោយគាត់កែខ្លួន។

~

បន្ទាប់មកនៅថ្ងៃទី ៤ ខែ មិនា ឆ្នាំ ២០២០ K01 បានពាក់អាវភ្លៀងទៅ Live Video មុខមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ពាក់ព័ន្ធនឹងអ្នកជំងឺម្នាក់ ដែល K01 ថាជាអ្នកជំងឺ កូវីដ ។ ពេលនោះ សមត្ថកិច្ច បានទាក់ទងមកខ្ញុំដេីម្បីចង់ទៅនាំខ្លូន K01 ។ ខ្ញុំក៏សុំទុកឱកាសអោយ K01 ម្ដងទៀត។

~

ចំពោះកំហុសលេីកនេះ មានតែច្បាប់ទេដែលអាចចាប់បង្ខំអោយ K01 កែប្រែបានខ្លះ ។ ថ្នាក់ដឹកនាំ និង ក្រសួងព័ត៌មាន បានទុកឱកាសអោយហេីយដេីម្បីកែខ្លួន ដោយគ្រាន់តែលប់អាជ្ញាប័ណ្ណតែប៉ុណ្ណោះ ។ ឥលូវ K01 បែជាចេញមកឌឺថ្នាក់ដឹកនាំ និង ប្រមាថមកលេីក្រសួងព័ត៌មាន យ៉ាងធ្ងន់ធ្ងរបំផុត ។ ករណីនេះប្រហែលគេចមិនផុតពីចំណាត់ការផ្លូវច្បាប់ទេ។ ( រូបថតកាល K01 ក្រីក្រ )

~

~

~

~

Leave a Reply

Your email address will not be published. Required fields are marked *