ថាមែនៗ! ក្រោយត្រូវក្រសួងលុបអាជ្ញាប័ណ្ណ ស្រាប់តែលោក K01 និយាយបែបនេះថា គួរតែដកយូរហើយ ព្រោះថាលោករាល់ថ្ងៃនេះ… (មានវីដេអូ)

~

ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីម្សិលមិញថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រ K01 TV Online របស់លោក ឃឿន សូឡា ហៅលោកK01 ដោយសារបុគ្គលនេះបានផ្សាយព័ត៌មានញុះញង់ មានចេតនាទុច្ចរិត បង្កចលាចលក្នុង

~

~

~

សង្គមបំពានលើវិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលតម្កល់ទុកនៅក្រសួងព័ត៌មាន រួមផ្សំជាមួយនឹងការព្រមានរបស់សម្តេចតេជោផងដែរ។ ហើយមួយថ្ងៃបន្ទាប់ពីត្រូវបានជួបរឿងស៊យៗពីរផ្ទួនៗ នៅពេលព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ លោក K01 ខណៈពេលធ្វើដំណើរតាមរថយន្ត លោកក៏បានឆ្លើយតបថា ចំពោះលុបអាជ្ញាប័ណ្ណ មួយសន្លឹកនេះ គឺទុកនៅនាំតែចង្អៀតក្រសួងទេ ព្រោះលោកមិន

~

~

សូវជាផ្តោតលើការយកព័ត៌មានឡើយ តាមពិតគួរតែដកចោលយូរហើយ មិនចាំបាច់ទុករហូតដល់ថ្ងៃនេះទេ ហើយបងប្អូនឈប់សួរអំពីអារម្មណ៍គាត់ពីបញ្ហានេះទៀតទៅ ព្រោះគាត់មិនមែនរស់ដោយសារតែអាជ្ញាប័ណ្ណមួយនឹងទេ៕ សូមមើលវីដេអូលំអិតខាងក្រោមនេះ:

~

~

~

~

~

Leave a Reply

Your email address will not be published. Required fields are marked *