ទីបំផុត! សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យដែលសម្លា ប់នារីដ៏ស្រស់ស្អាតជាបុគ្គលិកកាស៊ីណូ ដោយជនសង្ស័យបានសារភាពថា…

~

ចប្រិយមិត្តបានជ្រាបហើយថា មានហេតុការណ៍ដ៏គួរឲ្យស្អប់ខ្ពើមមួយ បានកើតឡើងទៅលើនារីស្រស់ស្អាតម្នាក់ ដែលនាងមានឈ្មោះថា ហួន ស្រី ភេទស្រី អាយុ ២៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូ ដោយកញ្ញាត្រូវបានជនសង្ស័យសម្លា ប់ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ កន្លងទៅ នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

~

~

ដោយលែកនៅពេលនេះជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ក្នុងនោះលោកវរសេនីយ៍ទោ សុខ ម៉េង អ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង ២០:៣៥នាទីយប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ កម្លាំងក្រុម១ នៃការិយាល័លព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបសហការណ៍ជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តបន្ទាយមានជ័យ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ក្នុងនោះក៏មានការចូលរួមពីកំលាំងប៉ុស្តិ៍

~

~

នគរបាលរដ្ឋបាលស្លក្រាម ចុះធ្វើស្រាវជ្រាវរកជនដៃដ ល់ឈ្មោះ រឿន ធារិន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដរស់នៅភូមិដីថ្មី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងករណីឃាតកម្មគិតទុក (រំលោ ភសម្លា ប់) លើជនរងគ្រោះឈ្មោះ ហួន ស្រី ភេទស្រី អាយុ ២៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូ កាលពី ថ្ងៃទី០២ខែមីនាឆ្នាំ២០២១ កន្លងទៅ នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកបន្តថា លុះដល់ម៉ោង២១និង៤០នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យខាងលើបាននៅក្នុងបន្ទប់ផ្ទះសំណាក់យីហោប៊ុនថា III ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប។

~

តាមការស្តាប់ចម្លើយរបស់ឈ្មោះរឿន ធារិន បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពខាងលើនេះពិតមែន ដោយនៅអំឡុងដើមឆ្នាំ២០១៨ ខ្លួនបានស្គាល់ និងលង់ស្រឡាញ់នារីរងគ្រោះ តែនាងមិនដឹងខ្លួននោះ។ នៅវេលាម៉ោង០៨:០០នាទីព្រឹក ថ្ងៃ០២ ខែមីនា ឆ្នាំ២០២១ ខ្លួនបានទៅគោះទ្វារបន្ទប់ជនរងគ្រោះពេលនាងបើកទ្វារខ្លួនក៏បានច្រាននាងចូលក្នុងបន្ទប់ ចាប់នាងផ្តួលទៅលើការ៉ូ បានយកកូនកាំបិ តភ្ជុងទៅជនរងគ្រោះ។ បន្ទាប់មកក៏វា យចំពោះនាងបណ្តាលឲ្យចុកឆ្អល់គ្មានកម្លាំងរើបំរ៉ាស់ ហើយបានធ្វើសមក្មភាពរំលោ ភ

~

~

ទៅលើជនរ ងគ្រោះបានសម្រេចមួយលើក។ ដោយបារម្ភខ្លាចជនរងគ្រោះប្តឹងគេក៏បានយកកូនកំបិតចា ក់ច្រត់ទៅលើបំពង់កជនរងគ្រោះបណ្តាលឲ្យដាច់ខ្យល់ បាត់ប ង់ជីវិ តភ្លាមៗនៅនិងកន្លែង។ បន្ទាប់មករូបគេក៏បានប្រមូលយកសម្ភារៈរបស់ជនរងគ្រោះមានដូចជា ទូរស័ព្ទម៉ាក Oppo ១គ្រឿង, ចិញ្ចៀន ២វង់, ខ្សែក ១ខ្សែ, ប្រាក់បាត ៦.០០០ បាត, ប្រាក់ដុល្លារ ១២០ដុល្លា ហើយឡើងជិះរថយន្តឈ្មួលគេចខ្លួនមកខេត្តសៀមរាប៕

~

~

Leave a Reply

Your email address will not be published. Required fields are marked *