អីយ៉ា! មួយគូទៀតហើយ! មកទិញចុះឡេីងអូសកាឡាញ៉ែយកធ្វេីប្រពន្ធម៉ង អ៉េមបោះគេ កាលដំបូងមកឆាទិញលេមុខសិន ព្រោះខ្លាចខ្ញុំអត់តប ទិញម្តងរួចហេីយឆាតមកទិញម្តងទៀត សុំមកយកដល់ផ្ទះព្រោះ…
បើតាមគណនីហ្វេសប៊ុកមួយមានឈ្មោះ Mss MoKot កាលពីម្សិលមិញនេះ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ប្តូរពី អតិថិជន មកជាសង្សារ ប្តូរពីសង្សារក្លាយជាគូដណ្តឹងម្តង។ អរគុណសម្រាប់ថ្ងៃនេះ មុនមានថ្ងៃនេះក៏ដោយសារតែ ឡេមុខដែរ (NRY cream យេីងហ្នឹង) មកទិញចុះឡេីងអូសកាឡាញ៉ែយកធ្វេីប្រពន្ធម៉ង អ៉េមបោះគេ កាលដំបូងមកឈែត (Chat) ទិញលេមុខសិន ព្រោះខ្លាចខ្ញុំអត់តប (ហេីយខ្ញុំតាស៎ ណាគេអូសកាឡាអត់តបម៉ង) ទិញម្តងរួចហេីយឈែត (Chat) មកទិញម្តងទៀត សុំមកយកដល់ផ្ទះព្រោះងេីបយកឥវ៉ាន់ពីព្រលឹមអត់ទាន់ ពេលមកដល់មេីលគេអត់ដាក់ភ្នែកម៉ង ឡេីងអ្នកលក់អៀន ហេីយឥវ៉ាន់អស់27$ ចុះអោយ2$ សល់25$ (ព្រោះមកយកខ្លួនឯង) មានអីហុចលុយអោយភ្លាម អ្នកលក់ចេញមកវិញភ្លាម (កុំអោយបុិហ្នឹងសម្លឹងយូរពេក) ព្រោះតែឃេីញ ៥មុឺនរៀលពីរសន្លឹក
~
គិតថាគ្រប់ហេីយអត់បានមេីលខាងក្នុង (លុយបត់)ពេលលាលុយមកលេីស១មុឺនរៀល ទាញទូរស័ព្ទឈែតទៅភ្លាម គាត់ថាចាំទុកប៉ាវគាត់ញ៊ាំមីហិរ…អូសកាឡាជួបគេច្បាស់កាឡែត ឈែតយូរៗទៅ រាប់អានសិន ឈែតចុះឡេីង សួរពីនេះពីនោះលេងចូលមនោគម៍ម៉ង ខ្ញុំប្រាប់ថាបាច់ខំញ៉ែទេដឹងតែញ៉ែអត់បានហេីយ គាត់ថាមែនអត់បានទេ មកពីអត់ទាន់បាន តែមិនដឹងនិស្ស័យអី យូរៗទៅបាក់ស្រឺបម៉ង គាត់អត់ចេះនិយាយ sweetទេ តែកាយវិការចេញស្តែងៗម៉ង ទិញអីយកអោយញ៊ាំដល់ផ្ទះ ហេីយធ្វេីដូចផ្ទះជិតគ្នា ជិះម្តង៤០-៥០នាទី ហេីយពេលខ្លះមកយកឥវ៉ាន់ដល់ផ្ទះ ដេីម្បីមេីលមុខអ្នកលក់ ហេីយឡេីងក្បាលខូច ពេលទំនេរ ឆ្លៀតធ្វេីជា Delivery អោយអូន ជូនអូនទៅញ៊ាំអី (ខ្លាចស្គម) ជូនអូនទៅកន្លែងដែលចង់ទៅ…ហេីយសំខាន់នាំទៅជួបម៉ាក់ប៉ាទៀត ពេលលេីកទីមួយ ភ័យឡេីងញ័រមាត់និយាយមិនចង់ចេញ។
~
គាត់ជាសង្សារតែពេលខ្លះកាយវិការ ក៏ជាអ្នកយល់ចិត្ត ជាមិត្តភក្កិ ជាបងប្រុស ជាប៉ា អប់រំក្មេងស្រីម្នាក់នឹងរហូត ប៉ុន្តែអូនក៏អរគុណសម្រាប់ក្តីស្រលាញ់ សម្រាប់ភាពច្បាស់លាស់ ដែលមិនដែលគិតថា លែងដៃអូន ទោះពេលខ្លះ អូនងរ អូនរករឿងឈ្លោះគ្នា ហេីយក៏មានរឿងខ្លះដែលស្ទេីរតែធ្វេីអោយទំនាក់ទំនងយេីងឃ្លាតពីគ្នា ក៏បងនៅតែខំរក្សាជំហរទំនាក់ទំនងយេីងមកដល់ពេលនេះ។ តាំងពីទាក់ទងគ្នាបងតែងនៅក្បែរអូន ទោះខឹងខ្លាំងយ៉ាងណាក៏មិនដែលទុក អូនចោលដែរ អេីយ…សំខាន់ដឹងចិត្តទៀត ពេលអូនអន់ចិត្តអីដឹងតែអង្អែលក្បាលហេីយ ព្រោះឆាប់បាត់ ហិហិ ធ្វេីម៉េចបានប្រពន្ធក្មេងចឹងហេីយ។បងអាចមិនមែនជាមនុស្សប្រុសឥតខ្ចោះសម្រាប់ភ្នែកគេ តែបងជាមនុស្សប្រុសល្អម្នាក់នៅក្នុងភ្នែក ក្នុងចិត្ត ក្នុងបេះដូងអូន ជាពិសេសក៏អរគុណដល់ប៉ាម៉ាក់ទាំងសងខាងដែលបេីកចិត្ត ដោយក្តីស្រឡាញ់ផ្តល់នូវថ្ងៃនេះដល់កូនទាំងពីរ។ ស្នេហាអ្នកលក់អ្នកទិញបែប Private ណាគេថា ស្រឡាញ់គ្នាPrivate មិនច្បាស់លាស់ មិនសំខាន់លេីថាគួរ show off ឫ private ទេ សំខាន់លេីយេីងទាំងពីរគិតថាអាចដេីរលេីជីវិតគូជាមួយគ្នាបានទេ ផ្តល់ភាពស្មោះត្រង់ ក្តីស្រឡាញ់បេីកចិត្តទទួលយកចំណុចខ្វះខាតគ្នា ទៅអាចមានភាពច្បាស់លាស់ហេីយ ឡាយ ឡៃហេង ហុង មរកត”។
~