អីយ៉ា! មិនធម្មតា! កូនកំលោះអាយុ៤៨ ប៉ះស្នេហ៍កូនក្រមុំអាយុ…

គូស្នេហ៍មួយគូដែលខាងប្រុសមានវ័យប្រមាណ ៤៨ឆ្នាំទៅហើយ បានប្រតិព័ទ្ធជាប់ចិត្តជាមួយនារីវ័យ ៧២ឆ្នាំ រហូតព្រមព្រៀងដឹកដៃគ្នាចូលរោងការនាំឱ្យមានការភ្ញាក់ផ្អើលអស់មនុស្សម្នាក្នុងភូមិ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និស្ស័យស្នេហ៍វ័យចំណាស់នាំឱ្យមានការភ្ញាក់ផ្អើលនេះ នៅក្នុងខេត្តស្វាយរៀង ហើយពិធីការដើម្បីបញ្ជាក់ពីសក្ខីភាពនៃក្តីស្នេហ៍បានធ្វើឡើងនៅផ្ទះខាងនារីក្នុងភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គូរស្នេហ៍វ័យចំណាស់នេះខាងកូនកំលោះមានឈ្មោះ អ៊ុង វុន្ថា អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិប្រាសាក់ ឃុំប្រាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

~

រីឯកូនក្រមុំ ឈ្មោះ កើត ឡាត អាយុ៧២ឆ្នាំ រស់នៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងកិច្ចសម្ភាសជាមួយភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្វាយរៀង កូនកំលោះបានប្រាប់ឲ្យដឹងថា បានជារូបគាត់ស្រលាញ់កូនក្រមុំវ័យចាស់ជាងខ្លួន ដោយសារឃើញកូនក្រមុំរូបនេះ ជាស្ត្រីមេម៉ាយកូន ២នាក់ តាំងពីមុនបុណ្យភ្ជុំបិណ្ឌមកម្ល៉េះ ពោលជាងមួយខែមកហើយ រហូតមកដល់សម្រេចចិត្តចូលរោងការតែម្តង ដោយមិនគិតថាកូនក្រមុំមាន ឬក្រអ្វីឡើយ។

~

លោកបន្តថា បើមើលពីជីវភាពខាងស្រី ក៏មិនមានទ្រព្យសម្បត្តិអ្វីនោះដែរ គឺស្រលាញ់ចិត្ត និងចិត្តតែម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រៀបរាប់ច្បាស់ៗ ដោយចង់អះអាងពីសេចក្តីស្នេហាដ៏ស្មោះត្រង់ និងភក្តីភាពរបស់ខ្លួននោះ កូនកំលោះ អ៊ុង វុន្ថា បានឲ្យដឹងទៀតថា ដើមហេតុធ្វើពួកគាត់ស្គាល់គ្នា ដោយសារតែរូបគាត់ទៅលេងនៅក្នុងភូមិកូនក្រមុំ (ផ្ទះមិត្តភក្តិ) ហើយពេលលោកទៅសួរសុខទុក្ខសាច់ញាតិឆ្លងទន្លេនៅមន្ទីរពេទ្យ ក៏បានឃើញគ្នា និងចាប់ចិត្តស្រលាញ់គ្នា រហូតដល់សារភាពសុំស្នេហ៍តែម្តង។ ក្រោយសារភាពកូនក្រមុំមិនប្រកែក ក៏ទន់ចិត្ត និងព្រមព្រៀងគ្នា មានចាស់ទុំទាំងសងខាងចូលស្តីដណ្តឹង និងរើសយកថ្ងៃល្អចូលការតែម្តងទៅ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

~

លោក អ៊ុង វុន្ថា បានប្រាប់ថា «កាលដែលពួកយើងព្រមស្រលាញ់គ្នានេះ ក៏មានកូនៗជំទាស់ដែរ ក៏ប៉ុន្តែមិនអាចបំបែកស្នេហានេះបានឡើយ ព្រោះពួកយើងយល់ចិត្តគ្នាទៅហើយ។ ប្រហែលពីជាតិមុនពួកយើងបានប្រាថ្នា ឲ្យជួបគ្នានៅជាតិនេះហើយ ទើបវាសនាតម្រូវនាំផ្លូវឲ្យពួកយើងបានជាគួរគាប់ និងគ្នាទោះវ័យខុសគ្នាក៏ដោយ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើមើលតាមកាយវិការ និងការរៀបរាប់របស់កូនកំលោះរូបនេះ គេអាចយល់បានថា គាត់ពិតជាមានភក្តីភាព ចំពោះកូនក្រមុំពិតមែន។ កូនកំលោះ អ៊ុង វត្ថា ថែមទាំងសច្ចាសុំរួមរស់ និងគេងខ្នើយរួមគ្នា ជាមួយកូនក្រមុំ កើត ឡា ជារៀងរហូតផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅចំពោះមុខកូនក្រមុំ ដែលមានវ័យ៧២ឆ្នាំ កូនកំលោះវ័យ៤៨ឆ្នាំរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «បងនឹងថ្នាក់ថ្នមអូនកើតឡាត ឲ្យស្មើទៅនឹងទំហំសេចក្តីស្រលាញ់ពេញបេះដូង ហើយចង់ប្រាប់ទៅមនុស្សផងទាំងទ្បាយ កុំសើចចំអកនឹងគូរស្នេហ៍ពួកយើងអី ព្រោះនេះជាគូព្រេងពីអតីតជាតិ។ បងសន្យានឹងមើលថែអូន រហូតដល់ចាស់កោងខ្នងរៀងៗខ្លួន ខិតខំរកស៉ីធ្វើឲ្យជីវភាព បានធូធារបន្ថែមមួយកម្រិតទៀត»៕

~

Leave a Reply

Your email address will not be published. Required fields are marked *