អស្ចារ្យណាស់! ប្រាសាទដែលរលំកណ្តាលស្រះស្រង់ ពេលនេះត្រូវបានសម្ពោធ ឲ្យចូលទស្សនាហើយ

ក្រោយពេលដំណើរការជួសជុលអស់រយៈពេល ១២ខែរួចមក កាលពីថ្ងៃទី ២២ កុម្ភៈ ឆ្នាំ ២០២១កន្លងទៅថ្មីៗនេះ បានធ្វើពិធីសម្ពោធដាក់ឲ្យសាធារណៈជនចូលទស្សនា ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធឹសភា និងអធិការកិច្ច លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការយាងជាព្រះរាជាធិបតីភាព សម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករងគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងព្រះឋេរានុឋេរៈគ្រប់ព្រះអង្គ បុគ្គលិក មន្ត្រីរាជការ ប្រជាពលរដ្ឋ ជាច្រើនអ្នក។ ទាំងនេះអាចដំណើរការទៅបានដោយសារ មានជំនួយពី លោកជំទាវឧកញ៉ាមហាឧបាសិកាកិត្ដិបណ្ឌិត សៀង ចាន់ហេង។ទន្ទឹមនឹងនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្ថែមថា ៖
តាមរយៈ ឯកសារប្រវត្តិជាច្រើនបានសរសេរជា ស្រះស្រង់បានសាងសង់ឡើងនៅក្នុងរជ្ជកាលព្រះបាទ ជេន្ទ្រវរ្ម័ន ទី២ នាពាក់កណ្តាលសតវត្សរ៍ទី១០ (គ .ស ៩៤៤ ដល់ ៩៦៨) ដែលក្នុងឆ្នាំ៩៥២ មានមន្ត្រីជាន់ខ្ពស់ ខាងពុទ្ធសាសនាឈ្មោះ KavindrariTatsara ដោយមានគំនិតស្តាបត្យកម្មខ្មែរ បានផ្តួចផ្តើមជីកស្រះនេះឡើង ហើយបន្ទាប់មកត្រូវបានកែលម្អដោយព្រះបាទជ័យវរ្ម័នទី៧នៅសតវត្សរ៍ទី ១២ ដើម្បីឧទ្ទិសដល់ពុទ្ធសាសនា គ.ស.១១៨១ ដល់ ១២១៨ ។ ដោយឡែក រហាត់ទឹកដ៏ធំដែលមាន បណ្តោយ ១៨ម៉ែត្រ កំពស់ ១២ម៉ែត្រ អង្កត់ផ្ចិត១១.៦ម៉ែត្រ ត្រូវបានអនុវត្តការជួសជុលដោយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ដោយបានរក្សានូវរចនាបថបុរាណទាំងស្រុង និងរួមបញ្ចូលនូវស្ថាបត្យកម្មទំនើប ដើម្បីធានាបាននូវភាពលក្ខណៈដើម និងភាពរឹងមាំធានាបានការប្រើប្រាស់យូរ អង្វែងសម្រាប់ជាប្រយោជន៍សាធារណៈ។ ទីតាំងរហាត់ទឹកដ៏ធំ នេះមានប្រវត្តិតាំងពីទសវត្សទី៦០ ត្រូវបានកសាងឡើងតាំងពីសម័យសង្គមរាស្រ្តនិយមមក ហើយអមដោយផ្ទះលម្លែកាយមួយនៅក្បែរនោះ។ ប៉ុន្តែ ដោយសារសង្គ្រាមនាសម័យខ្មែរក្រហម រហាត់ទឹកនេះត្រូវបានរងនូវការខូចខាតស្ទើរបាត់រូបរាងទាំងស្រុងទៅហើយ ។ នៅចុងទស្សវត្សទី៨០ ដ្ឋបាលព្រៃឈើខេត្តសៀមរាប បានធ្វើការសាងសង់រហាត់ទឹក នេះឡើងវិញ ប៉ុន្តែមិនមានផ្ទះលម្ដែកាយដូចមុនទេ ដើម្បីទាញទឹកពីស្ទឹងសៀមរាបមកស្រោចស្រពកូនឈើនៅ ក្នុងសួនបណ្តុះកូនឈើប្រាសាទតាកែវ។ ចំណែកឯថវិកាសម្រាប់ចំណាយក្នុងការជួសជុលនេះ គឺទទួលបានការឧបត្ថម្ភគាំទ្រពីសំណាក់ លោកជំទាវឧកញ៉ាមហាឧបាសិកាកិត្ដិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ តាមរយៈ ព្រះសទ្ធម្មប្បកាសនីបណ្ឌិត តាត មហាទី ព្រះគ្រូចៅអធិការវត្តព្រះឥន្ទកោសា ដោយបានទទួលការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សារា ដែលចំណាយថវិកាអស់ប្រមាណជាង ៦០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ដោយបូករួមទាំងការជួសជុលខ្លោងទ្វាតាកាវផងដែរ ។ ក្នុងឱកាសនោះ សម្រាប់ប្រជាពលរដ្ឋជាង ៧០០គ្រួសារ ដែលបានចូលរួមទាំង ៣កម្មវិធី រួមមាន ប្រជាពលរដ្ឋក្រីក្រ ក្រុមជាង និងកងកម្លាំងទាំងបីប្រភេទ បានទទួលថវិកា និងអំណោយរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *