អុញនោះ! មិនរួចខ្លួនទេ! សន្តិចសុខដែលជួ-យចិន៤នាក់ពីកន្លែងច-ត្តា-ឡី-ស័-ក នឹងត្រូវទទួលពិន័យទៅតាម…

ដូចដែលប្រិយមិត្តបានឃើញហើយ វីដេអូសន្តិសុខរំដោះជនជាតិចិនពេលកំពុងធ្វេីចត្តាឡីស័កនោះ។ ជាក់ស្តែងឯកឧត្តម ឃួង ស្រេង បានប្រាប់បណ្តាញសារព័ត៌មានថា សន្តិសុខសណ្ឋាគារសុខា ដែលជម្លៀសស្ត្រីចិន៤នាក់ ពីកន្លែងចត្តាឡីស័ក នឹងទទួលពិន័យតាមអនុក្រឹត្យរដ្ឋាភិបាល ដោយគ្មានការលើកលែងឡើយ ។ លោក ឃួង ស្រេង បានបញ្ជាក់ថា សន្តិសុខរូបនោះ កំពុងជាប់ចត្តាឡីស័ក ១៤ថ្ងៃសិន ក្រោយពីបានទំនាក់ទំនងផ្ទាល់ជាមួយស្ត្រីជនជាតិចិន។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អភិបាលរាជធានីភ្នំពេញរួបនេះ បាននិយាយដូច្នេះថា៖«សន្តិសុខនោះ យើងឱ្យគាត់ចត្តាឡីស័កសិន ថាតើគាត់មានជំងឺ ឬអត់ជំងឺកូវីដ-១៩ សិនជាបឋម យើងត្រូវជួយសង្គ្រោះជីវិតគាត់ ឱ្យគាត់ថែទាំអាយុជីវិតរបស់គាត់ ។ នៅពេលថែទាំហើយ គាត់ផុតពីជំងឺរាតត្បាតហើយទើបយើងពិនិត្យទោសទណ្ឌទៅលើរូបគាត់ដែលបានល្មើសនោះ តាមអនុក្រឹត្យ»៕

Leave a Reply

Your email address will not be published. Required fields are marked *