អិយ៉ា! កាន់តែកក្រើក! សូម្បីតារាសម្តែងដ៍ល្បីក៍បង្ហោះសារបែបនេះដែរ

ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថាកាលពីពេលថ្មីៗកន្លងទៅនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុកក្នុងប្រទេសថៃបានផ្ទុះការចាប់អារម្មណ៍ខ្លាំងលើវីដេអូមួយដោយគេបានឃើញ បុរសជនជាតិថៃម្នាក់បានលួចទៅរៀបការជាមួយប្រពន្ធថ្មីទាំងដែលខ្លួនមិនទាន់បានលែងលះដាច់ស្រេចជាមួយប្រពន្ធដើម។

~

បើតាមការឱ្យដឹងពីសារព័ត៌មានក្នុងស្រុកមួយរបស់ថៃបានចេញផ្សាយថា ពេលនេះអ្នកលេងបណ្ដាញសង្គមម្នាក់ៗកំពុងតែស៊ែរចែករំលែកនូវវីដេអូមួយនោះ ព្រោះតែឃើញម្ដាយបង្កើតរបស់បុរសលួចទៅរៀបការជាមួយប្រពន្ធថ្មីខាងលើ បានកាន់លិខិតអាពាហ៍ពិពាហ៍ស្របច្បាប់ និង ដឹកដៃកូនប្រសាស្រីរបស់ខ្លួនទៅរកការខុសត្រូវជាមួយកូនប្រុសបង្កើតខ្លួន ដែលកំពុងតែក្រាបផ្ទឹមចូលរោងជាមួយប្រពន្ធថ្មី ។ ដោយឡែកងាកមកតារាល្បីរបស់ថៃគឺ តារាសម្ដែងស្រីនាង Tanyaបានបង្ហោះសារថា៖ «សូមជាកម្លាំងចិត្តឱ្យប្អូនស្រី និង ក្រុមគ្រួសារផងណា ស៊ូៗណាអូន ជីវិតពិតមិនដូចក្នុងរឿងកុនទេ វាពិបាកជាង គាំទ្រធីមប្រពន្ធដើមជាប្រពន្ធលំដាប់លេខ ១ ជានិច្ច»។ ហើយសារមុីខ្លួនក៏បានតបវិញថា៖ «អរគុណច្រើនបងស្រី Tanya មិននឹកស្មានថាលើកទីមួយ នៃជីវិតទទួលបានពាក្យផ្ដល់កម្លាំងចិត្តពីកំពូលតារាដួងចិត្តរបស់ខ្លួនដូចនេះសោះ #Team ប្រពន្ធដើម »។

~

~

~

Leave a Reply

Your email address will not be published. Required fields are marked *