ក្រោយភ្លៀងមេឃស្រឡះ! នី មុនីនាថ ទម្លាយថា ខ្លួនមានម្ចាស់បេះដូងហើយ ខណ:ដំបៅស្នេហ៍ចាស់បានផ្សះរួចរាល់(មានវីដេអូ)

តារាសម្តែងដ៏ល្បីលំដាប់ប្រទេស កញ្ញា នី មុនីនាថ ដែល ពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋខ្មែរបានស្គាល់ថា ជាតារាទឹកភ្នែកនោះ កាលពីពេលថ្មីៗនេះ នៅក្នុងការផ្តល់បទសម្ភាសន៍មួយ ជាមួយនឹងនាទីសិល្បករកម្ពុជា កញ្ញា បានទម្លាយឲ្យសាធារណ:ជនបានដឹងថា នៅពេលបច្ចុប្បន្ន កញ្ញាកំពុងតែមានគូស្នេហ៍ ដែលជាម្ចាស់បេះដូងហើយ រីឯការស្រលាញ់គ្នាជាមួយគូស្នេហ៍ថ្មីរបស់កញ្ញា គឺមានរយ:ពេល២ឆ្នាំរួចមកហើយ។

~

កញ្ញា ក៏បានគូសបញ្ជាក់ប្រាប់សាធារណជនយ៉ាងដូច្នេះថា កញ្ញា នៅមិនទាន់ចង់បើកបង្ហាញមុខពិតរបស់គូស្នេហ៍ថ្មីរបស់កញ្ញា នៅឡើយទេ ដរាបណាកញ្ញា នៅមិនទាន់រៀបការទៅតាមប្រពៃណីជាតិខ្មែរ នៅឡើយ។
គួររំលឹកផងដែរថា កញ្ញា នី មុនីនាថ ក៏ធ្លាប់មានវិប្បដិសារី សាងជាស្នាមដំបៅស្នេហ៍ចាស់ផងដែរ ដោយកញ្ញា ធ្លាប់មានរឿងអាស្រូវទាក់ទងនឹង ស្នេហាជាមួយមិត្តប្រុសកាលពីពេលកន្លងទៅផ្សេងដែរ​ រហូតធ្វើឲ្យអ្នកនាងមានការចងចាំជាខ្លាំង៕

~

Leave a Reply

Your email address will not be published. Required fields are marked *