អីយ៉ា! ភ្ញាក់ផ្អើរហ្មង! ស្ងាត់ៗ ស្រាប់តែជំទាវ ស៊ន សៀវម៉ី និងគូដណ្ដឹង សម្រេច ចិត្ត សែ ន ព្រេន…

កាលពីព្រឹក ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២០ នេះ មហាជនទូទៅ មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ដោយស្ងាត់ៗ ស្រាប់តែ កីឡាការិនី តេក្វាន់ដូ ដ៏ល្បាញល្បី របស់កម្ពុជា កញ្ញា ស៊ន សៀវម៉ី បានរកឃើញគូជីវិត របស់ខ្លួនហើយ ដោយបានភ្ជាប់ពាក្យជាមួយ បុរសសង្ហាម្នាក់ ជាអ្នកថតរូបអាជីពម្នាក់ ឈ្មោះ កែវ ដេវីត។ ជាក់ស្តែងប៉ុន្មានថ្ងៃនេះស្រាប់តែផ្ទុះកក្រើកនូវជំងឺកូវីដ ធ្វើអោយកម្មវិធីមួយចំនួនមានបញ្ហាផងដែរ។ ក្នុងនោះផងដែរ ជំទាវ ស៊ន សៀវម៉ី និងគូដណ្ដឹងបានសម្រេចចិត្តពិធីសែនព្រេនប្រារព្ធឡើងត្រឹមតែអញ្ជើញញាតិមិត្ត បងប្អូន ស្និទ្ធស្នាលប៉ុន្មាននាក់ចូលរួមដឹងឮប៉ុណ្ណោះ រង់ចាំឱកាសល្អមកដល់នឹងមានរៀបចំពិធីធំដុំស្របតាមប្រពៃណី ព្រោះបច្ចុប្បន្នកម្ពុជាកំពុងរងការរីករាតត្បាតជាសហគមន៍លើកទី ៣ នៃវីរុសកូវីដ-១៩ ។ ដ្បិតថាពិធីពិសេសរបស់កីឡាការិនីជម្រើសជាតិដ៏ឆ្នើម ស៊ន សៀវម៉ី និង គូដណ្ដឹង មិនបានរៀបចំឡើងធំដុំ និង មិនបានអញ្ជើញភ្ញៀវកិត្តិយសចូលរួមច្រើនកុះករក៏ពិតមែន ប៉ុន្ដែក្នុងនោះគេក៏ឃើញមានមហាជនជាច្រើនបានផ្ញើសារជូនពរដល់អ្នកទាំងពីរ ឱ្យស្រឡាញ់ ផ្អែមល្ហែមជាមួយគ្នារហូតទៅ ៕ 

~

~

~

~

Leave a Reply

Your email address will not be published. Required fields are marked *