អុញនោះ! នារីម្នាក់ ដោយសារមុខអាក្រក់ពេក ត្រូវគ្រួសារខាងប្តីមើលងាយ និងដេញចេញពីផ្ទះ មានអីនាងរត់ទៅកែសម្ផស្ស ប្តីឃើញហើយស្ទើរគាំងបេះដូង

ជាការពិតណាស់ដែលកាលពីពេលថ្មីៗកន្លងទៅនេះ នារីម្នាក់បានចែករំលែករឿងពិតទាក់ទងទៅនឹងការវះកាត់ កែសម្ផស្សនៅលើបណ្តាញសង្គមហ្វេសប៊ុក បង្កឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកនាង Huyen អាយុ ២៨ ឆ្នាំមកពីទីក្រុងហូជីមិញ បានផ្លាស់ប្តូរជីវិតទាំងស្រុងក្រោយពីកែសម្ផស្ស ព្រោះពីមុនមនុស្សភាគច្រើនតែងសើចចំអកថានាងមានមុខមាត់ និងរូបរាងអាក្រក់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែង ប្តីរបស់នាង និងក្រុមគ្រួសារខាងប្រុសមិនពេញចិត្តនាងទេព្រោះពួកគេគិតថានាងមានមុខមាត់អាក្រក់ បើទោះបីជានាងបានបង្កើតកូនស្រីម្នាក់ឱ្យពួកគេក៏ដោយ។ក្រោយមកពួកគេក៏ឈ្លោះគ្នាហើយក៏បានលែងលះគ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្ដែងបន្ទាប់ពីឈឺចិត្តខ្លាំងពេក នាងក៏បានសន្យាថានឹងផ្លាស់ប្តូរជីវិតរបស់នាង។

~

ចាប់តាំងពីពេលនោះមក នាងក៏បានផ្ញើកូនស្រីឱ្យម៉ាក់របស់នាងមើលហើយនាងខិតខំធ្វើការ និងទៅមើលកូនស្រីតែពេលចុងសប្តាហ៍ប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នាងចាប់ផ្តើមសន្សំលុយដើម្បីកែសម្ផស្ស ពីព្រោះនាងជឿជាក់ថានេះគឺជាគន្លឹះតែមួយគត់ដែលអាចផ្តាស់ប្តូរជីវិតរបស់នាងបាន។ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ នាងបានចំណាយប្រាក់អស់ ១០០ លានដុង (ជាង ៤,៣០០ ដុល្លារ) សម្រាប់ធ្វើការវះកាត់កែសម្ផស្សនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

~

នាងបាននិយាយថា «ដោយសារតែខ្ញុំមិនមានលុយច្រើន ទើបខ្ញុំត្រូវធ្វើការដោយមិនបានសម្រាកអ្វីច្រើនទេ បន្ទាប់ពីវះកាត់រួច។ ដោយឡែកខ្ញុំនៅចាំបានថានៅថ្ងៃទី៣ បន្ទាប់ពីវះកាត់ដើមទ្រូងរូច ខ្ញុំមានការឈឺចាប់ជាខ្លាំង តែខ្ញុំនៅតែទ្រាំ ទៅធ្វើការ ហើយពេលនោះគឺជាពេលដែលឈឺចាប់បំផុតនៅក្នុងជីវិតរបស់ខ្ញុំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​»ដំបូងឡើយម៉ាក់របស់ Huyen មានការព្រួយបារម្ភអំពីសុខភាពរបស់នាង និងមិនគាំទ្រនូវការកែសម្ផស្សនេះទេក្រោយមកបន្ទាប់ពីឃើញការផ្លាស់ប្តូររបស់កូនស្រី គាត់ក៏ចាប់ផ្តើមគាំទ្រនូវការសម្រេចចិត្តមួយនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែងការកែសម្ផស្សមួយនេះពិតជាអស្ចារ្យ និងផ្លាស់ប្តូរជីវិតរបស់នាងពិតមែន ហើយសូម្បីតែអតីតប្តីរបស់នាងក៏មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលលោកជួបនាងម្តងទៀតផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ថែមពីនេះទៀត នាងបានបង្ហើបឱ្យដឹងថា មុខមាត់ និងរូបរាងថ្មីនេះបានផ្តល់ជំនឿចិត្តដល់នាងនិង ជួយការងារនាងជាច្រើន ហើយបច្ចុប្បន្ននាងរីករាយនូវមុខមាត់ថ្មីនេះ ហើយនាងគ្រោងនឹងវះកាត់កែច្រមុះបន្ថែមទៀតនាពេលអនាគត៕

~

~

~

Leave a Reply

Your email address will not be published. Required fields are marked *