ពិតកំសត់ណាស់ ខំជិះកង់ជិត ១៥km អោយទាន់កម្មវិធីបុណ្យនៅវត្ត ខ្លាចរើសសំបកកំប៉ុងអេតចាយមិនទាន់គេ អត់លុយហូបបាយ ខ្ញុំសួរថា…

បើតាមគណនីរបស់ ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះលើបណ្តាញសង្គមបង្ហាញពីក្មេងប្រុសម្នាក់ ដែលខំជិះកង់រាប់គីឡូដី ដើម្បីតែទៅរើសអេតចាយលក់យកលុយទិញបាយហូប។

~

បើតាមគណនីរបស់លោកឧកញ៉ាបានបង្ហោះថា៖ “ពិតកំសត់ណាស់ ខំជិះកង់ជិត ១៥km អោយទាន់កម្មវិធីបុណ្យនៅវត្ត ខ្លាចរើសសំបកកំប៉ុងអេតចាយមិនទាន់គេ អត់លុយហូបបាយ ខ្ញុំសួរថា “ប៉ាម៉ាក់ក្មួយប្រុសនៅឯណា?” ក្មួយក៏អួលដើមករនិយាយទាំងទឹកភ្នែក ថាឳពុកម្តាយទៅធ្វើការនៅថៃ ដើម្បីរកប្រាក់សងអង្គការ ហើយក្មួយរស់នៅចិញ្ចឹមជីវិតជាមួយអ៊ំុ ភ្លាមៗនោះខ្ញុំក៏មានរម្មណ៏អ្វីម្យ៉ាង បានឲ្យធ្វើអោយខ្ញុំ ទឹកភ្នែករលីងរលោង ដោយសារបានឃើញទឹកភ្នែករបស់ក្មួយប្រុសហូរស្រក់ ព្រោះតែខំតស៊ូរស់នៅ ដើម្បីចិញ្ចឹមជីវិតដោយខ្លួនឯង ដោយឃើញពីការតស៊ូ និងភាពអាណិតអាសូរ ខ្ញុំក៏បានសួរបន្តថា “តើក្មួយចង់មករស់នៅជាមួយពូទេ?” តែក្មួយមិនព្រម ខ្ញុំក៏បានទុកលេខទូរស័ព្ទក្រុមការងារ ដើម្បីក្មួយមានការអ្វីអាចអោយពូជួយបាននៅពេលក្រោយបាន “ជីវិតតស៊ូ””៕

~

~

Leave a Reply

Your email address will not be published. Required fields are marked *