តារាហ្វេសប៊ុកជួយសង្គម តាំង គីមឡេង ត្រូវបានក្រុមស្ទាវ កាក់ប្លន់ ម៉ូតូទាំងកណ្តាលយប់ (មានវីដេអូ)

តារាហ្វេសប៊ុក ដែលជារឿយៗត្រូវបានស្គាល់ជួយដល់កិច្ចការសង្គមលោក តាំង គីមឡេង ត្រូវបានក្រុមស្ទាវស្ទាក់រកប្លន់ចំនួនមួយក្រុម ស្ថិតនៅបណ្តោយផ្លូវសហព័ន្ធរុស្សី សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ។

~


យោងទៅតាមវីដេអូ ដែលបានបង្ហោះទៅលើបណ្តាញសង្គមយូធូប ហេតុការណ៍ដែលគួរឱ្យភ្ញាក់ផ្អើលមួយនេះ បានកើតឡើង នៅពេលដែលលោក ជិះម៉ូតូម្នាក់ឯង ម៉ាក់អាCub មានតម្លៃជាង ៣ពាន់ដុល្លារ ត្រូវបានជនសង្ស័យ មានគ្នាចំនួន ៤ម៉ូតូ បានឲ្យរូបលោកអែបគៀនរកប្លន់តែម្តង។

~

តែជាសំណាងល្អ ក្នុងហេតុការណ៍ មិនមានបាត់បង់ទ្រព្យសម្បត្តិនោះទេ ដោយសារតែលោកបានដឹងខ្លួនទាន់ពេល។
លើសពីនេះទៀតសោត រឿងរ៉ាវដែលកើតឡើង កាលពីម៉ោង១០:០០នាទីយប់នេះ ត្រូវបានកម្លាំងសមត្ថកិច្ច ជាច្រើននាក់ បានចុះទៅជួយអន្តរាគមន៍ភ្លាមៗ នៅកន្លែងកើតហេតុនឹងឃាត់ខ្លួនបាន ជនសង្ស័យជំនួន ២ នាក់ផងដែរ៕

~

Leave a Reply

Your email address will not be published. Required fields are marked *