ព្រាប សុវត្ថិ ចេញអាល់ប៊ុមដំបូងជាមួយ តន់ ច័ន្ទសីម៉ា ស្អែកនេះហើយ

ដូចការសង្ស័យមែន វត្តមានរបស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ក្នុងផលិតកម្ម Galaxy Navatra ច្បាស់ជាអ្នកគ្រប់គ្រងផលិតកម្មនឹងរៀបចំឲ្យច្រៀងរួមគ្នា ជាមួយតារាចម្រៀងណាម្នាក់ជាក់ជាមិនខាន

~

ហើយក្នុងនោះ តន់ ច័ន្ទសីម៉ា គឺជាជម្រើសទី១។ ការទន្ទឹងរង់ចាំនោះ នឹងចេញលទ្ធផលថ្ងៃស្អែកនេះហើយ គឺពួកគេពិតជាចេញបទចម្រៀងរួមគ្នានៅថ្ងៃស្អែកនេះតែម្ដង។
តាមការបង្ហើបពីប្រភពច្បាស់ការមួយ បទចម្រៀងដែលលោក ព្រាប សុវត្ថិ និង តន់ ច័ន្ទសីម៉ា មានចំណងជើងថា «កាត់ឆុង» ជាបទបែបញាក់។

~

ប្រភពដដែលបានបន្តឲ្យដឹងថា ផលិតកម្ម Galaxy Navatra បានថត MV ចប់រួចរាល់ថ្មីៗនេះ ហើយគ្រោងនឹងបង្ហោះលើឆាណែលយូធូបរបស់ខ្លួននៅថ្ងៃស្អែកនេះតែម្ដង។
ការចាប់ដៃគូគ្នានេះ មិនមែនជារឿងចៃដន្យនោះឡើយ លុះត្រាតែតារាចម្រៀងលំដាប់ដូចគ្នាទើបជាដៃគូ លោក ព្រាប សុវត្ថិ។ ចំណែកឯ តន់ ច័ន្ទសីម៉ា វិញអាចចាត់ទុកថាក៏ជាកំពូលតារាចម្រៀងវ័យក្មេងដែរ។ តាមទិន្នន័យរបស់ផលិតកម្ម Galaxy Navatra បញ្ជាក់ ចុងឆ្នាំ 2020 តារាវ័យក្មេង តន់ ច័ន្ទសីម៉ា មានអ្នកទស្សនាដល់រហូតដល់ជាង ៥០០ លាន ដងក្នុងមួយឆ្នាំ ដោយសន្ទុះខ្លាំងមិនគួរជឿវ៉ាដាច់គេទាំងអស់ ហេតុផលនេះហើយទើ តន់ ច័ន្ទសីម៉ា មានឱកាស ត្រូវបាន លោក ព្រាប សុវត្ថិ សម្រេចចិត្តចាប់ដៃគូបង្កើតអាល់ប៊ុមថ្មី។

~

បងប្អូនដឹងហើយថា ព្រាប សុវត្ថិ គឺជាកំពូលតារាចំរៀងដែលខ្លាំង ដូចជាផ្កាយនាំសំណាងនៅពេលចាប់ដៃគូជាមួយនរណាម្នាក់តែងតែលេចធ្លោជានិច្ច តែ តន់ ច័ន្ទសីម៉ា វិញ ក៏មិនណយដែរ ខ្លាំងរហូតគ្មានគូប្រៀបក្នុងឆ្នាំចុងក្រោយនេះ យើងត្រូវចាំមើល ថាតើ បទចម្រៀងរបស់អ្នកទាំងពីរនៅអាល់ប៊ុមថ្មីនេះមានអ្វីពិសេស៕​

~

Leave a Reply

Your email address will not be published. Required fields are marked *