ចូលរួមសោកស្តាយផង! និស្សិតឆ្នាំទី៤ទៅហើយ បែរជាបញ្ច.ប់ជីវិតដោយបានចង.កខ្លួនឯង សង្ស័យមកពីហេតុផលមួយនេះ….

~

មានយុវជនជានិស្សិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាម្នាក់សម្រេច បញ្ច.ប់ជីវិតដោយបានចង.ក នៅក្នុងបន្ទប់ផ្ទះជួលជាន់ទី ៣ ដោយពុំដឹងពីមូលហេតុឡើយបន្សល់ទុកបណ្ដាំមួយសន្លឹកទុកឱ្យម្ដាយជាទីស្រលាញ់។

~

~

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២រសៀលថ្ងៃទី១៧ ខែមករាឆ្នាំ២០២១ នៅចំណុចផ្ទះជួលមួយកន្លែងខាងជើងវត្តទឹកថ្លាក្នុងភូមិចុងខ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

~

យុវជននិស្សិតខាងលើមានឈ្មោះ ម៉ា ត្រា អាយុ ២១ ឆ្នាំជានិស្សិតឆ្នាំទី៤ ផ្នែកគីមី ចំណីអាហារនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាស្នាក់នៅបន្ទប់ជួលលេខ36កន្លែងកើតហេតុខាងលើនិងមានស្រុកកំណើតនៅភូមិទ្រាសឃុំ ទ្រាស ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។

~

តាមការឲ្យដឹងពីម្ចាស់ផ្ទះជួលបានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោងប្រមាណជា 12 ថ្ងៃត្រង់ថ្ងៃទី 17 នេះស្ត្រីជាម្ដាយបានទូរស័ព្ទមកឲ្យទៅមើលបន្ទប់កូនរបស់គាត់ដោយសារគាត់តេមិនចូលបិទទូរស័ព្ទក៍បានប្រទះឃើញបន្ទប់បិទទ្វារហើយនាំគ្នាដោះកញ្ចក់មើលឃើញនិសិត្សខាលើចង.កក្នុងបន្ទប់ទឹក។

~

តាមព័ត៌មានឱ្យដឹងថា នៅវេលាល្ងាចថ្ងៃទី 16ខែមករា និស្សិតរូបនោះទូរស័ព្ទទៅម្ដាយ ទំនងជាខឹងម្តាយស្តីបន្ទោស ក៍បានបិទទូរស័ព្ទមិននឹកស្មានចង.កបែបនេះ។ បន្ទាប់ភ្ញាក់ផ្អើលម្ចាស់ផ្ទះរាយការណ៍ប្រាប់សមត្ថកិច្ចដើម្បីធ្វើការត្រួតពិនិត្យ៕

~

~

Leave a Reply

Your email address will not be published. Required fields are marked *