អីយ៉ា! ក្រោយស្លៀកឈុតទាំងនេះ សុខ ពិសីកាន់តែស្អាតខ្លាំង រហូតដល់ហ្វេនលាន់មាតថា…

តារាចម្រៀង សុខ ពិសី គឺជាតារាមច្រៀងមួយរូប ដែលល្បីឈ្មោះខ្លាំង នៅក្នុងប្រទេសកម្ពុជា កេរ្តិ៍ឈ្មោះកញ្ញា ត្រូវបានទស្សនិកជនទទួលស្គាល់មិនតិចនោះទេ ក្នុងនាមជាសិល្បៈការិនីមួយរូប ដែលមានទេពកោសល្យ។

~

ជាការពិតណាស់ ក្រៅពីភាពជោគជ័យក្នុងនាមជាតារាចម្រៀងជើងចាស់មួយរូប កញ្ញាក៏មានចំណុចពិសេសមួយទៀតគឺ មានរូបសម្រស់ស្រស់ស្អាត ដែលនេះអាចនិយាយថានេះ ជាលក្ខណៈល្អទាំងកញ្ចប់តែម្តង សម្លេងក៏បាន រូបសម្បត្តិក៏បាន ព្រោះថាតារាគ្រប់ៗរូប ត្រូវតែសម្រិតសម្រាំង តាំងពីចុងដៃចុងជើងស្រាប់ទៅហើយ។
ជាក់ស្តែង ដោយសារតែមានរូបរាងស្អាតនេះហើយ ទើប សុខ ពិសី អាចស្លៀកសម្លៀកបំពាក់បានគ្រប់ម៉ូតគ្រប់ទម្រង់តែម្តង ប៉ុន្តែបើយើងសង្កេតមើលឈុតរ៉ូបវិញ គឺកញ្ញាហាក់បីដូចជា មានភាពសុីចង្វាក់ខ្លាំង ជាមួយឈុតនេះជាងគេ ព្រោះតែរាងតូចច្រឡឹង ស្បែកសចែងចាំង និងទម្រង់មុខដូចតុក្តការបស់នាង ធ្វើឲ្យតារារូបនេះមើលទៅពិតជាដូចកូនក្រមុំជ័រពិតៗតែម្តង។

~

ហ្វេនវិញក៏ភ្ញាក់ផ្អើល ចំពោះរ៉ូបដ៏ស្រស់ស្អាត ដែលមានលក្ខណៈសមនឹង រូបរាងដ៏ស្រឡូន និងទម្រង់មុខរបស់ សុខ ពិសី ដែលមើលទៅគឺពិតជាស្អាតប្លែកពីរាល់ដងផងដែរ៕



~

Leave a Reply

Your email address will not be published. Required fields are marked *