ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី ២០២១! សម្រស់ សុខ ស្រីនាង កាន់តែស្អាតផូរផង់ឡើងស្រើតៗ

កាលពីពេលក្រោយៗនេះ សង្កេតឃើញថា សម្រស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស សុខ ស្រីនាង មានលក្ខណៈរីកចម្រើនជាងមុនច្រើន ដោយកាន់តែស្រស់ស្អាតជាងមុន ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម កាន់តែសរសើរមិនដាច់ពីមាត់។

~

ដោយឡែក ចូលក្នុងឆ្នាំថ្មី ២០២១ សម្រស់តារាចម្រៀងរូបនេះ កាន់តែស្អាតខ្លាំងៗ ជាងមុនច្រើនគួរឲ្យកត់សម្គាល់តែម្តង ដោយលើកនេះ កញ្ញាលេងឈុតអាវខ្មៅពីក្រៅ ចំណែកមើលទៅទឹកមុខ គឺហាក់បីដូចជាស្រស់បស់ច្រើនជាងមុន។ កាន់តែក្មេងជាងវ័យ ដោយសាច់មុខសខ្ចី រីឯរូបរាង គឺនៅតែតូចច្រឡឹង មិនខុសពីពេលរាល់ដងនោះឡើយ អាចនិយាយបាន កញ្ញាមើលទៅស្អាតប្លែក ពីពេលមុនមួយកម្រេិត។
ចំណែកអ្នកគាំទ្រជាច្រើននាក់ ក៏និយាយសរសើរ តារាចម្រៀងស្រីមួយដួងនេះ យ៉ាងពេញទំហឹងផងដែរ ដែលនាងនៅតែរក្សាសម្រស់បានស្អាត មិនចាញ់តារាស្រីជំនាន់ក្រោយៗបែបនេះ៕

~





~

Leave a Reply

Your email address will not be published. Required fields are marked *