កងទ័ពឆ័ត្រយោងលោតខុសបច្ចេកទេស បណ្ដាលឱ្យម្នាក់បាត់បង់ជីវិត និងរបួសធ្ងន់ម្នាក់

នៅម៉ោង ១ និង ២០ នាទីរសៀល ថ្ងៃ​ទី ១៤ មករា​ ២០២១ មានករណីលោតឆ័ត្រ ខុសបច្ចេកទេស បណ្ដាលឱ្យមានអ្នកធ្លាក់មកចំនួន ២ នាក់ ។

~

​ក្នុងហេតុការណ៍នេះបណ្ដាលឱ្យលោកវរសេនីយ៍ត្រី លឹម សាយ ស្លាប់បាត់បង់ជីវិត និងមានអ្នករងរបួសធ្ងន់ម្នាក់ ទីតាំង ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ។ សូមបញ្ជាក់ថា នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ មានពិធីបញ្ចុះបឋមសិលា និងសម្ភោធសមិទ្ធផលនានា បិទវគ្គហ្វឹកហ្វឺនជំនាញកម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឹនជំនាញឆត្រយោងជំនាន់ទី២៩

~

និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែនឱរ៉ាល ខេត្តកំពង់ស្ពឺ ​និងមានការបង្ហាញពីការលោតឆ័ត្រយោងពិតៗផងដែរ ៕

~



~

Leave a Reply

Your email address will not be published. Required fields are marked *