មកទៀតហើយ! ផលិតកម្ម Galaxy Navatra ប្រកាសផ្តល់កាដូលុចស៊ីស មួយគ្រឿង ហើយក្លាយជាអ្នកនិពន្ធឆ្នើមទទួលពានប្រចាំឆ្នាំ

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ផលិតកម្ម Galaxy Navatra ដែលជា របស់ ឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ហើយក៏កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿរហូតដល់ពេលនេះ។ រាល់បទចម្រៀងភាគច្រើន ដែលផលិតកម្មនេះបានបញ្ចេញ សុទ្ធតែពីរោះៗ និងប្លែកទាក់ទាញ ទំាងបទមនោសញ្ចេតនា និងញាក់។
Galaxy Navatra មានតារាចម្រៀងល្បីៗជាច្រើនដួង ដូចជា កំពូលតារាចម្រៀង ព្រាប សុវត្ថិ, ខេម, ពូ, តន់ ចន្ទសីម៉ា, អ៊ុក សុវណ្ណារី, វង្ស ថាណាន់, ធឿន បុរី រួមហ្នឹងតារាចម្រៀងជាច្រើនរូបទៀត ដែលមិនអាចរៀបរាប់អស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រាប់តែអំបាញ់មិញនេះ នាថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១ ខាងផលិតកម្ម បានធ្វើឲ្យ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល ទៀតហើយ ក្រោយប្រកាស ថាគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ ដើម្បីអភិវឌ្ឍន៍សិល្បៈចំរៀងសម័យ ប្រកួតប្រជែងនិងទីផ្សារបរទេស Galaxy navatra សូមលើទឹកចិត្តផ្នែកនិពន្ធដែលតម្រូវទីផ្សារបរទេស។នេះជាឱកាសដ៏ធំមួយ សម្រាប់ក្មេងក្មេងនិងយុវជន ដែលមានទេពកោសល្យ ផ្នែកនិពន្ធ ក្រុមហ៊ុន បានត្រៀមខ្លួនរួចជាស្រេចហើយបង្កើតនៅ Galaxy navatra international ។យើងខ្ញុំមានកិត្តិយសជម្រាបជូនបងប្អូនទាំងអស់គ្នាថា ក្រុមអ្នកនិពន្ធក្រៅក្រុមហ៊ុនឬក្នុងក្រុមហ៊ុនពេញម៉ោងទាំងអស់ ការនិពន្ធមេឡូឌីទំនុកច្រៀងនឹងធ្វើភ្លេង ត្រូវទីផ្សាអន្តរជាតិ សម្រាប់អ្នកចូលទស្សនាច្រើនជាងគេប្រចាំឆ្នាំនឹងទទួលបានកាដូលុចស៊ីស nx200t មួយគ្រឿង ហើយក្លាយជាអ្នកនិពន្ធឆ្នើមទទួលពានប្រចាំឆ្នាំ ផងដែ ។👉ក្រុមអ្នកនិពន្ធបែងចែកជាពីរ1.ធ្វើគិតបទ 1បទចាប់ពី 600ដុល្លារដល់1500ដុល្លារ នេះសម្រាប់អ្នកលក់បទដែលធ្វើការក្រៅក្រុមហ៊ុន។2.ការងារបុគ្គលិកក្រុមហ៊ុនប្រាក់ខែចាប់ពី500ដល់5000ដុល្លា
បញ្ជាក់ ការងារទាំងពីរប្រភេទនេះមានឱកាសក្លាយជាអ្នកនិពន្ធឆ្នើមប្រចាំឆ្នាំដូចគ្នា អោយតែមានមានបទចម្រៀងនៅក្រុមហ៊ុនយើងខ្ញុំ។








Leave a Reply

Your email address will not be published. Required fields are marked *