ទោះមានបទពិសោធន៍ច្រើនយ៉ាងណាក៍ដោយ តែអាកាសយានិករូបនេះ នៅតែជួបប្រទះ រឿងនឹកស្មានមិនដល់!

ឥណ្ឌូនេស៊ី: កាលពីពេលថ្មីៗកន្លងទៅនេះ យន្តហោះBoeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air របស់ប្រទេសឥណ្ឌូនេស៊ី ដែលធ្វើដំណើរចេញពីអាកាសយន្តដ្ឋាន Soekarno Hatta នៅក្នុងរដ្ឋធានី ចាកាតា ក្នុងទិសដៅឆ្ពោះទៅកាន់ទីក្រុង Pontianak ដែលស្ថិតនៅលើកោះបរនេអូ ដែលជាប្រជុំកោះរបស់ប្រទេសឥណ្ឌូនេស៊ី ខណ្ឌគ្នាដោយសមុទ្រជ្វា។

~

ប៉ុន្តែជាអកុសល យន្តហោះនេះក៏ត្រូវបានបាត់ចេញពីប្រព័ន្ធរ៉ាដា និងធ្លាក់ទៅក្នុងសមុទ្រជ្វា ឆាក់យកជីវិតអ្នកដំណើរ និងអាកាសយានិកលើយន្តហោះ ទាំងអស់ផងដែរ ព្រមទាំងក្លាយទៅជាប្រធានបទមួយដែលពិភពលោកកំពុងតែផ្តោតសំខាន់ផងដែរ។

~

យ៉ាងណាមិញ តាមរយ:បទសម្ភាសន៍របស់ក្រុមគ្រួសារនៃអាកាសយានិក ផ្តល់ដោយទីភ្នាក់ងារព័ត៌មាន CAN បានបញ្ជាក់យ៉ាងច្បាស់ថា បងប្រុសរបស់គឺលោក Diego Mamahit មានបទពិសោធន៍នៅក្នុងការហោះហើររាប់ពាន់ម៉ោងនៅលើយន្តហោះ Boeing ៧២៧ អាជីពរបស់លោកប្រមាណជាង៧ឆ្នាំ ជាមួយក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air។ គាត់ក៏បានបញ្ជាក់បន្ថែមទៀតផងដែរថា បងប្រុសរបស់លោកគឺលោក Diego Mamahit ជាសិស្សពូកែម្នាក់នៅក្នុងចំណោមសិស្សរបស់សាលា NAM Flying ហើយថែមទាំងឆាប់ទទួលបានអជ្ញាបណ្ណ័ជាអាកាសចរណ៍ជំនាញច្រើនជាងមិត្តភក្តិរបស់គាត់ផងដែរ។

~

លោក Chris Mamahit ក៏បាននិយាយបន្ថែមទៀតផងដែរថា បងប្រុសរបស់លោកជាមនុស្សគួរឲ្យស្រលាញ់នៅក្នុងគ្រួសារ និងតស៊ូក្នុងការងារយ៉ាងខ្លាំង រហូតទទួលបានឆ្លូត៤ នៅលើស្មា អ្វីដែលលោកនិងនឹកស្មានមិនដល់គឺថា លោក Diego បានបើកយន្តហោះធ្លាក់បែបនេះសោះ លោកក៏បានបន្តទៀតថា នៅពេលលោកទទួលដំណឹងនេះភ្លាម លោកបានយំ និងស្រែកខ្លាំងៗ ព្រមទាំងបានរត់ទៅឱបប្រពន្ធ ព្រោះនឹកស្មានមិនដល់ថាមានរឿងបែបនេះកើតមានឡើងចំពោះបងរបស់លោកសោះ។គួរបញ្ជាក់ផងដែរថា សូម្បីតែលោកឪពុករបស់អាកាសយានិក Diego ក៏ធ្លាប់ជាជាអតីតនាយកប្រតិបត្តិនៅក្រុមហ៊ុនអាកាសចរណ៍ Bouraq Air ផងដែរ៕

~

Leave a Reply

Your email address will not be published. Required fields are marked *