កាន់តែស្រណោះ ក្រោយបុរសម្នាក់ បើក Google Earth ស្រាប់តែឃើញឪពុកដែលស្លា ប់តាំងពី៧ឆ្នាំមុន កំពុងឈររង់ចាំម្ដាយរបស់ខ្លួន

ជប៉ុន៖ ថ្មីៗកន្លងទៅនេះ បុរសជនជាតិជប៉ុនម្នាក់ បានចែករំលែករឿងរ៉ាវដ៏កម្សត់មួយទៅលើបណ្ដាញសង្គម បន្ទាប់ពីបានរកឃើញរូបឪពុក ដែលស្-លាប់តាំងពី ៧ឆ្នាំមុនដោយចៃដន្យ នៅលើកម្មវិធី Google Earth។ ម្ចាស់គណនី Twitter ឈ្មោះ @TeacherUfo មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលលោកបានឆែកមើលផ្ទះចាស់របស់ខ្លួន នៅលើកម្មវិធី Google Earth ហើយស្រាប់តែបានឃើញឪពុកកំពុងតែឈររង់ចាំម្ដាយរបស់លោកត្រឡប់មកផ្ទះវិញ។

~

លោកបានសរសេររៀបរាប់ថា៖ខ្ញុំបានសម្រេចចិត្ដស្វែងរកផ្ទះរបស់ឪពុកម្ដាយខ្ញុំ នៅលើកម្មវិធី Google Earth ព្រោះពេលនោះខ្ញុំទំនេរអត់មានអ្វីធ្វើ ដោយសារវិ-ប-ត្ដិ-កូ-វី-ដ-១៩។ ខ្ញុំក៏បានឃើញឪពុករបស់ខ្ញុំ ដែលបានទទួលម-រ-ណ-ភា-ពតាំងពី ៧ឆ្នាំមុន។ ក្រោយមកខ្ញុំបានពង្រីករូបគាត់ ក៏ស្រាប់តែឃើញម្ដាយរបស់ខ្ញុំកំពុងដើរតាមផ្លូវ។

~

ហើយពេលនោះ ឪពុករបស់ខ្ញុំទំនងជាកំពុងឈររង់ចាំម្ដាយរបស់ខ្ញុំ ត្រឡប់មកផ្ទះវិញ។ ឪពុករបស់ខ្ញុំជាមនុស្សស្ងៀមស្ងាត់ តែគាត់ចិត្ដល្អ។ ខ្ញុំសង្ឃឹមថាកម្មវិធី Google Earth នឹងមិនផ្លាស់ប្ដូររូបភាពថ្មីត្រង់កន្លែងនេះ នោះទេ។ ការបង្ហោះរបស់ម្ចាស់គណនី Twitter រូបនេះ ក៏ទទួលបានការចុច Like ជិត៧សែន និងបានជំរុញទឹកចិត្ដអ្នកដទៃទៀត ឲ្យចែករំលែកអំពីអ្វី ដែលពួកគេបានរកឃើញនៅលើកម្មវិធី Google Earth ផងដែរ។

~

តួយ៉ាង ម្ចាស់គណនីឈ្មោះ @TacHi19505968 បានរកឃើញជីដូនជីតារបស់ខ្លួន កំពុងតែត្រឡប់មកពីវាលស្រែវិញ។ វីឯម្ចាស់គណនីម្នាក់ទៀត ឈ្មោះ@shiumeko បានព្យាយាមរកមើលផ្ទះចាស់របស់ខ្លួន ក៏ស្រាប់តែឃើញសុនខរបស់ខ្លួន ដែលបានងា-ប់ដោយសារវ័យចាស់ កំពុងតែអង្គុយក្បែរផ្ទះផងដែរ៕

~

Leave a Reply

Your email address will not be published. Required fields are marked *