កុំចេះតែហ៊ាន! យុវជនម្នាក់ ត្រូវគេចាប់រុំប្លាស្ទិកហើយចងជាប់ដើមឈើ ដោយសារចាក់សាក់រួចអត់ឲ្យលុយ

វៀតណាម៖ ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជុំវិញរូបភាពរបស់យុវជនម្នាក់ ដែលត្រូវបានគេចាប់រុំប្លាស្ទិក ហើយចងជាប់នឹងដើមឈើ ស្ថិតនៅតាមបណ្ដាយដងផ្លូវ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ក្រោយចោទប្រកាន់ថាបានព្យាយាម​គេចវេះ មិនព្រមបង់ថ្លៃចាក់សាក់។យុវជន ដែលមិនត្រូវបានបញ្ចេញអត្ដសញ្ញាណឲ្យស្គាល់រូបនេះ ត្រូវបានម្ចាស់ហាងសាក់ចាប់រុំប្លាស្ទិកយ៉ាងតឹងស្ទើរពេញមួយតួខ្លួន រួចចង់ភ្ជាប់ដើមឈើ និងថែមទាំងមានក្រដាសមួយសន្លឹកបិទលើខ្លួន ដោយសរសេរថា «ខ្ញុំមិនចូលចិត្ដឲ្យលុយថ្លៃចាក់សាក់ទេ» ។

~

ជាមួយគ្នានោះ យុវជននេះមិនមានពាក់អាវឡើយ ខណៈប្រទេសវៀតណាមបច្ចុប្បន្នជារដូវរងា និងមានសីតុណ្ហភាពធ្លាក់ចុះក្រោម ១០អង្សាសេឯណោះ។ដំបូងឡើយមនុស្សភាគច្រើនគិតថា វាជាការលេងសើចដែលបង្កើតឡើងក្នុងចំណោមមិត្ដភក្ដិ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ប៉ុណ្ណោះ តែក្រោយមកម្ចាស់ហាងសាក់ដែលមានឈ្មោះកាត់ថា NQT បានក៏ចេញមុខបកស្រាយរឿងនេះ។

~

ជាក់ស្ដែង តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម គាត់បានរៀបរាប់ថា យុវជនរូបនេះបានមកចាក់សាក់ដៃ ហើយនៅខ្វះលុយប្រមាណ៣លានដុង តែក្រោយមក រូបគេមិនបានត្រលប់មកសងវិញឡើយ និងថែមទាំងព្យាយាមគេចវេះរហូតដល់ថ្ងៃនេះ។ ដូច្នេះលោកក៏សម្រេចចិត្ដដោះអាវរបស់គេ ដើម្បីរុំប្លាស្ទិកហើយចង់ជាប់នឹងដើមឈើ ទុកជាការដាក់ទណ្ឌកម្មតែម្ដង។តែមិនយូរប៉ុន្មាន ដោយសារតែធាតុអាកាសត្រជាក់ និងបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ លោកក៏សម្រេចចិត្ដដោះលែងគេវិញ ហើយប្រាក់ដែលជំពាក់នោះ លោកក៏លើកលែងឲ្យផងដែរ៕

~

~

Leave a Reply

Your email address will not be published. Required fields are marked *