កាន់តែអាណិត បើបានស្តាប់ ប្រវិត្តកំសត់របស់ ​ខាវ៉ាន់ ដែលជាដំរីដែលឯកាបំផុតលើលោក

ក្រោយជាប់​ច្រវ៉ាក់​ជេីង​អស់​ពេល​​៣៥ឆ្នាំ​ ដំរីឯកា​​ជាងគេលេីលោក​ បានជាន់ដីនៅដែនជម្រក សត្វព្រៃ​កម្ពុជា​ ដែល​ខាវ៉ាន់​អាចគេងលក់យ៉ាង​ស្កប់ស្កល់​នៅយប់នេះ​។នៅថ្ងៃស្អែក​ ខាវាន់​នឹងភ្ញាក់ពីដំណេក​ យ៉ាង​រីករាយ​ និងអាចជួបមិត្តភ័ក្តដំរីពីរនាក់ផ្សេងទៀត​ដែល​នឹងក្លាយ​ជាគ្រួសារដំរីយ៉ាងមានសុភមង្គល​ ហេីយដែលអាចអោយខាវ៉ាន់​បំភ្លេច Saheli​ បាន​។
បន្ទាប់ពីការខិតខំប្រឹងប្រែងតាមផ្លូវច្បាប់ និងសេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់របស់ក្នុងទីក្រុង អ៊ីស្លាម៉ាបាដ ទីបំផុត អង្គការ Four Paws International អាចជួយសង្គ្រោះសត្វដំរី ដែលឯកាជាងគេបំផុតនៅលើពិភពលោក ហើយនាំខាវ៉ាន​ មកដែនជម្រកសត្វព្រៃកម្ពុជា ដែលជាកន្លែងថ្មី ចាប់ផ្តើមជីវិតថ្មី​និងដោះលែងអោយ​មានសេរីភាព​។គួររំលឹក​ថា​ ប្រទេស​ស្រី​លង្កា​ បានជូន​ដំរី​មួយនេះ​ដល់​ប៉ាគីស្ថាន​ ដេីម្បី​ភ្ជាប់​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​។
កាវ៉ានត្រូវបាននាំមកក្នុងប្រទេស ប៉ាគីស្ថានដែល ពេលនោះ កាវ៉ានមានអាយុត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ។
ដំរីកាវ៉ាន បានចំណាយជីវិត៣៥ឆ្នាំ​ក្នុងភាពអត់ឃ្លាន ក្នុងទីកន្លែងមួយដែលហ៊ុំព័ទ្ធដោយរបង ក្នុងសួនសត្វដែលមានឈ្មោះថា Islamabad ZOO​ ដោយ​ជេីង​ដាក់ច្រវាក់ អស់រយៈពេលជាច្រើនឆ្នាំ ហើយត្រូវបានបង្ខំឱ្យសំដែងទទួលភ្ញៀវ​។
ពិភពលោក​បានអាណិត​ខាវ៉ាន​កាន់តែខ្លំាង​ គឺនៅឆ្នាំ ២០១២ គាត់បានបាត់បង់ដៃគូដ៏ល្អតែមួយគត់របស់គាត់ គឺដំរីញីដែលមានឈ្មោះថា សាហេលី Saheli ដោយនាងបានស្លាប់ ក្រោយទទួលរងនៃការឆ្លងមេរោគ ពីច្រវ៉ាក់ដែលបានដាក់នៅជាប់ជើងនាង ។ ក្រោយ​មរណភាព​របស់​ Saheli ខាវ៉ាន​ ត្រូវ​បាន​គេប្រសិទ្ធនាមថា​ ដំរី​ដែល​ឯកាបំផុត​ក្នុងលោក​។
កាលពី ៤ ឆ្នាំមុន អ្នកចំរៀងប៉ុបអាមេរិក​ឈ្មោះថា Cher បានសម្រេចចិត្តបើកយុទ្ធនាការសង្គ្រោះកាវ៉ាន់ (SaveKaavan campaign) ។ យុទ្ធនាការ នេះត្រូវបានចុះហត្ថលេខា ដោយមនុស្សចំនួន ២០០,០០០ នាក់។
តុលាការប៉ាគីស្ថាន កាលពីថ្ងៃទី១៧ ខែកក្កដា បានសម្រេចជ្រើសរើសកម្ពុជា ជាជម្រកថ្មីរបស់ដំរី Kaavan បន្ទាប់ពីមានការទាមទាររកសេរីភាពឲ្យដំរី Kaavann តាមរយៈអ៊ីនធឺណិត ដែលដឹកនាំដោយតារាចម្រៀងប៉ុបអាមេរិក Cher តាំងពីឆ្នាំ២០១៦ មក។ខាវ៉ាន​ ដំរីដែលកំសត់ជាងគេលេីលោក​ នឹងយកទៅឲ្យរស់នៅ ក្នុងតំបន់ជម្រក​សត្វ​ព្រៃ​
គូលេន​ព្រហ្មទេព​ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ​ដោយ​មានសេរីភាព​ ៕

Leave a Reply

Your email address will not be published. Required fields are marked *