អីយ៉ា! ទីបំផុត អាគារសិក្សាថ្មីដែល បងស្រី ទ្រី ដាណា និងស្វាមី ផ្តល់ជូនបានសាងសង់រួចរាល់ហើយ ហើយចំណាយថវិកាអស់ចំនួនរហូតដល់ទៅ…..
ប្រិយមិត្តពិតជាស្គាល់ហើយ បងស្រី ទ្រី ដាណា ដែលជាថៅកែហាងពេជ្រចិត្តល្អមួយរូបក្នុងសង្គម ដោយបងស្រីតែងជួយដល់ជនក្រីក្រជារឿយៗ។ ដោយឡែក បើតាមគណនីផេករបស់បងស្រី បានបង្ហោះលើបណញតាញសង្គមថា៖ “សាលាដែលនាងខ្ញុំ និងពូខ្មៅ ជួយសាងសង់នៅស្រុកគិរីវង់ ពេលនេះសម្ពោធដាក់ឱ្យសិស្សៗបានចូលរៀនហើយ😊😊😊 ចំណាយថវិកា ជាង ២ម៉ឺនដុល្លារ តែអាចជួយសិស្សជាច្រើន មានកន្លែងរៀនត្រឹមត្រូវ មិនហាលខ្យល់ ហាលភ្លៀងដូចមុន។
កាលប៉ុន្មានខែមុន នាងខ្ញុំបានមកដល់ទីនេះ ឃើញសិស្សៗរៀនក្រោមដំបូលផ្ទះបាយវត្ត គ្មានជញ្ជាំង ភ្លៀងមកម្ដងៗ ត្រូវផ្អាករៀន តែឥឡូវបានឃើញសាលានេះ ផុសឡើងកណ្ដាលវាល ពិតជារំភើបចិត្តណាស់ 😊😊 អរគុណលោកនាយក លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរដែលជួយដល់ការងារសាងសង់នេះ 🙏🙏 សរុបថវិកាចំណាយលើការសង់ ចាក់ដីបន្ថែម និងចែកអំណោយប្រជាពលរដ្ឋ និងសម្ភារៈសិក្សាជូនក្មេងៗ 23520$។”៕