អាន គុណកូឡា សម្រេចផ្អាករៀបមង្គលការភ្លាមៗ ដើម្បីចូលរួមទប់ស្កាត់កូវីដ ១៩

នៅសល់រយៈពេលប្រមាណជាង ១០ ថ្ងៃទៀតប៉ុណ្ណោះ តារាចម្រៀងប្រុស អាន គុណកូឡា នឹងដល់ថ្ងៃកំណត់ចូលរោងជ័យជាមួយនឹងអនាគតភរិយាដ៏ស្រស់ស្អាតហើយ ដោយតាមគម្រោងតារាចម្រៀងប្រុសរូបនេះ នឹងចូលរោងការនៅថ្ងៃទី ១១ និង ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ ។ទន្ទឹមនឹងធៀបការបានចែកជូនដល់ដៃមិត្តភក្តិ និង ភ្ញៀវរួចរាល់ហើយនោះ ស្រាប់តែតារាប្រុសរូបនេះ និង អនាគតភរិយា បានប្រកាសនូវដំណឹងដ៏សោកស្តាយមួយពីការផ្អាកការរៀបការជាបណ្តោះអាសន្ន ក៏ព្រោះការរាលដាលកូវីដ ១៩ និង តាមប្រសានស៍របស់សម្តេច ហ៊ុន សែន ពីការផ្អាករៀបចំកម្មវិធីរយៈពេល ១៥ ថ្ងៃសិននៅទីក្រុងភ្នំពេញ និង សៀមរាប ។ក្នុងនោះដែរ អនាគតភរិយារបស់តារាចម្រៀង អាន គុណកូឡា ដែលមានគណនីហ្វេសប៊ុកឈ្មោះ Oun Khouch បានរៀបរាប់ថា៖ “ដោយសារតែបញ្ហាជំងឺកូវិត១៩ នៅតែមាន យើងខ្ញុំនិងចូលរួមក្នុងការទប់ស្កាត់ផងដែល ក្នុងនាមនាងខ្ញុំ
កូនក្រមុំ សេក ថារត្ន័ និង កូនកំលោះ អានគុណកូឡា និងអាណាព្យាបាលកូនប្រុសស្រីទាំងសងខាង
សុំប្រកាសផ្អាកកម្មវិធីរៀបមង្គលការសិនត្រូវ ថ្ងៃ សៅរ៍ ទី ១២ ខែ ធ្នូ ឆ្នាំ 2020 នេះ សំរាប់ពត៍មានលំអិតនិងធ្វើការជូនដំណឹងសារជាថ្មីម្ដងទៀត នៅពេល ក្រោយ
ដូច្នេះសូមបងប្អូនយាយតា ពូមីងទាំងអស់គា្នយោគយល់នឹងសូមអធ្យាស្រ័យដល់ក្រុមគ្រួសារយេីងខ្ញុំផង សូមអរគុណ 🙏🏻🙏🏻🙏🏻ហើយ និងជួបគ្នាម្ដងទៀតក្នុងពេលឆាប់ៗ ចូលរួមការពារ ជំងឺកូវិត 19 ទាំងអស់គ្នា ❤️”៕

Leave a Reply

Your email address will not be published. Required fields are marked *