ព្រោះតែទង្វើមួយរបស់ សុភ័ក្រ សុកុម៉ា ធ្វើទៅលើកុមារីម្នាក់ ធ្វើឲ្យប្រិយមិត្តសរសើរគ្រប់គ្នា

សុភ័ក្រ កុសុម៉ា ជាតារាស្រីដែលសមត្ថភាពខ្ពស់សម្បូរបែបទាំងការច្រៀង និងជាពិធីការិនីពូកែវោហាស័ព្ទ ប្រសព្វខាងកំប្លែងស្ងួត ពិសេសថែមទាំងមានភាពរួសរាយរាក់ទាក់ទៅកាន់មនុស្សជុំវិញខ្លួន ដែលទាំងនេះធ្វើឲ្យ សុភ័ក្រ កុសុម៉ា ទទួលបានការគាំទ្រ និងប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ជាក់ស្តែងប៉ុន្មានថ្ងៃមុននេះក៏បានលេចវីដេអូមួយក្នុងកម្មវិធី «តូចតែខ្លាំង» របស់ស្ថានីយ៍ទូរទស្សន៍​ PNN ដែលមាន កុសុម៉ា ជាគណកម្មការ។តួយ៉ាង នៅក្នុងវីដេអូនោះ តារាស្រីរូបនេះ គឺបានធ្វើនូវទង្វើមួយទៅកាន់កុមារី យ៉ុង ស្រីនីត។ ដោយពេលនោះ កុសុម៉ា បានសួរទៅកាន់កុមារីរូបនោះថា “ស្រីនីត ពិបាកពាក់ស្បែកជើងកែងមែនអត់? បើពិបាកពាក់ប្អូនអាចដោះវាចេញបាន ដើម្បីកុំឲ្យមានអារម្មណ៍ទើសទាល់”។ ភ្លាមនោះស្រាប់តែ កុសុម៉ា គឺបានស្ទុះឡើងទៅលើឆាក រួចអង្គុយចុះដើម្បីជួយដោះស្បែកជើងកែងឲ្យប្អូនស្រី យ៉ុង​ ស្រីនីត តែម្តង។នេះគឺជាទង្វើមួយដែល សុភ័ក្រ កុសុម៉ា ពិតជាបានឆក់យកបេះដូងទស្សនិកជន អ្នកគាំទ្រ និងមហាជនរាប់លានអ្នកលាន់មាត់សរសើរពីទង្វើរបស់នាងស្ទើរតែគ្រប់ៗគ្នា។ ក្នុងនោះមហាជនមួយចំនួនក៏បានលើកឡើងថា ថ្វីបើគាត់ជាតារាល្បីមួយរូប ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេង ប៉ុន្តែគាត់មិនរើសអើង ថែមទាំងមានភាពរួសរាយរាក់ទាក់ថែមទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *