ឆ្ងល់បង្ក្ រាបគ្រឿ ងញៀ ន ចេះតែបែក ដល់ដឹងការពិត តាមពិតចឹងសោះ!
កាលពីថ្ងៃទី២៣ និង២៤ ខែវិច្ឆិកាឆ្នាំ២០២០ កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ បានប ង្ក្រាប បទល្មើសគ្រឿ ងញៀ ន នៅក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយបានឃា ត់ខ្លួនជនស ង្ស័យជាបន្តបន្ទាប់ សរុបចំនួន៨នាក់ និងបានដកហូ តសារធា តុញៀ ន ចំនួន ២០៦កញ្ចប់តូច និង០៣កញ្ចប់ធំ និង ឧបករណ៍ប្រើប្រាស់គ្រឿ ងញៀ នមួយចំនួនទៀត។
ក្នុងនោះដែល ជនសង្ស័យទាំងនោះ ក៍បានចង្អុរថា ប៉ូលិសមួយរូប ដែលជាអ្នកជួយសម្រួលដល់ពួកគេ និងមានពាក់ព័ន្ធការផ្ដល់ថ្នាំផងដែរ។ ដោយឡែក បើតាមប្រភពបញ្ជាក់ប្រាប់ថា កាលពីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នគរបាលរូបនោះមានឈ្មោះថា ឈ្ហីង តុលា អាយុ ៣១ឆ្នាំ ឋានន្តរស័ក្ត អនុសេនីយឯក នៃរដ្ឋបាលនគរបាលប៉ុស្តិ៍សង្កាត់ស្រះចក ត្រូវបានឃា ត់ខ្លួន កាលពី វលាម៉ោង៧យប់ថ្ងៃទី២៥ ខែវិច្ឆិកា ពាក់ព័ន្ធប ទល្មើសជួ ញដូរសារធា តុញៀ ន រួចបញ្ជូនចាត់ការតាមនីតិវិធី។
បើតាមលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានបញ្ជាក់ប្រាប់ ធី អិន អិន កាលពីម្សិលម៉ិញថា និងមិនយោគយល់ ចំពោះមន្ត្រីនគរបាលម្នាក់នោះទេ ហើយកំពុងរៀបចំសំណុំរឿងបញ្ជូ នទៅកាន់តុ លា ការ ចាត់ការបន្តតាមនិតិវិធី៕