អ្នកទោសម្នាក់ធ្វើចរិតឡើងឡូយ! មកកាន់តុលាការសុទ្ធតែលំដាប់អាវការងារកូវីដ-១៩ ព្រោះខ្លាចងា ប់ ចុងក្រោយតុលាការកាត់ក្តីប្រហារជីវិ តដដែរ ព្រោះគាត់បាន…

~

បុរសម្នាក់មានឈ្មោះថា លីន ជៀនខៃ ត្រូវបានតុលាការកាត់ទោសប្រហារជីវិត បន្ទាប់ពីគាត់បានសម្លា ប់កូនប្រុសអាយុ២ឆ្នាំរបស់មិត្តស្រីយ៉ាងសាហា វព្រៃផ្សៃ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីឆ្នាំ២០១៨ លោក លីន បានផ្លាស់ទៅរស់នៅជាមួយនឹងមិត្តស្រីរបស់លោក ដែលមាននាមត្រកូលថា ស៊ូ ដោយនាំកូនប្រុសរបស់នាងមករួមរស់ជាមួយផងដែរ។ ហើយកំឡុងពេលរស់នៅជាមួយគ្នា កូនប្រុសរបស់នាងស៊ូ ត្រូវបានលោកលីន វាយធ្វើបាបជាប្រចាំ។

~

~

លុះមកដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ លោកលីន បានវិលត្រលប់មកផ្ទះវិញដោយភាពស្រវឹង ហើយបានយកជ្រុញ និងវែកឆា វាយទៅលើក្បាលរបស់នាងស៊ូ រួមទាំងកូនរបស់នាង ដោយសារតែមានបញ្ហាបន្ដិចបន្ដួចប៉ុណ្ណោះ។ បន្ទាប់មកទៀត លោកលីនក៏បានក្រវែ ង ក្មេងប្រុសទៅលើឥដ្ឋ និងទា ត់ធា ក់ផងដែរ។ ហើយទីបំផុត លោកលីន បានចាប់ជ្រមុជទឹកក្មេងប្រុសនៅកន្លែងលាងដៃក្នុងបន្ទប់ទឹក និងចាក់ស្រាដែលមានកំម្រិតខ្ពស់ចូលទៅក្នុងមាត់របស់ក្មេងប្រុស រហូតដល់បា ត់បង់ជី វិ ត។ ចំណែកនាងស៊ូឯណោះវិញ បានរងរបួសផងដែរ

~

ហើយលោកលីនក៏ត្រូវបានប៉ូលិសចាប់ខ្លួនតែម្ដង។ យ៉ាងណាមិញ កាលពីថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០ដើមសប្ដាហ៍នេះ លោកលីន បានបង្ហាញខ្លួនក្នុងតុលាការ ដោយគេសង្កេតឃើញថា លោកបានស្លៀកឈុតការពារពីជំងឺកូវីដ-១៩

~

យ៉ាងជិតសឹងដែលរៀបចំឡើងដោយខ្លួនឯង និងធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ បន្ទាប់ពីរូបភាពប៉ុន្មានសន្លឹកត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។ ចំពោះការប្រហារជីវិត គេមិនដឹងទាន់ច្បាស់ទេថា នឹងត្រូវធ្វើឡើងនៅថ្ងៃណាឡើយ៕ សូមទស្សនារូបភាពខាងក្រោម៖

~

~

Leave a Reply

Your email address will not be published. Required fields are marked *