ផ្ទុះការសរសើរប៉ូលីសចរាចរណ៍ម្នាក់ ដឹងសុខទុក្ខប្រជាពលរដ្ឋជាធំ យកម៉ូតូខ្លួនដុបម្តាយ និងក្មេងស្រី របួ សព្រោះជួបគ្រោះថ្នាក់ចរាចរណ៍ទៅពេទ្យភ្លាមៗ ហើយ…. (មានវីដេអូ)

~

អំពើល្អ និងការគិតពីសុខទុក្ខប្រជាពលរដ្ឋធំជាចម្បងរបស់មន្ត្រីប៉ូលីសចរាចរណ៍ម្នាក់ កំពុងតែធ្វើឲ្យមហាជនសរសើរ ដោយប៉ូលីសរូបនេះ បានដឹកម្តាយ និងកូនតូច មកកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួ សភ្លាមៗ ក្រោយម្តាយ និងកូន

~

~

ជួបគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវបំបែកចូលផ្សារលើ ហើយត្រូវបានប្រជាពលរដ្ឋម្នាក់ថតបាន ក៏បង្ហោះនៅលើគណនីហ្វេសបុកឈ្មោះ ឡេង ប៊ុននី Leng Bunny ក្នុងនោះក៏បានបញ្ជាក់លំអិតថា: ក្រុងព្រះសីហនុ-សកម្មភាពប្រជាពលរដ្ឋ

~

~

~

ថតបាននិងថ្លែងអំណរគុណ ដល់នគរបាលចរាចរណ៍ខេត្តព្រះសីហនុ បានអន្តរាគមន៍ដឹកឣ្នករងគ្រោះ2នាក់ ម្តាយនិងកូនដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរណ៍ ទៅសង្គ្រោះនៅមន្ទីរពេទ្យ។ សូមបញ្ជាក់ថានេះជា

~

~

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកដីជាមួយម៉ូតូនៅផ្លូវបំបែកចូលផ្សារលើ តាមផ្លូវឯករាជ្យ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីម៉ោងជាង៨ព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។ ក្រោយឃើញបែបនេះមហាជនបានខមិនថា:

~

ប្រពៃណាស់ – ពិតជាប៉ូលីបម្រើប្រជាជនមែន – ប្រសើរណាស់ប៉ូលិសចរាចរណ៏ក្រុងព្រះសុីហនុសូមអរគុណ – អោយវាអញ្ចឹងឡើងទើបសមជាប៉ូសិលបម្រើរប្រជាជន៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

~

~

~

Leave a Reply

Your email address will not be published. Required fields are marked *