ថាមែនៗ! ក្រោយកើតហេតុកង់បី ត្រូវខាងឡានទំនើប Rolls-Royce បា ញ់ផ្អើលទាំងយប់ ឧត្តមសេនីយ៍ ទី ចំរើនកុសល បានពោលពាក្យទៅលើករណីនេះថា….
~
គួររំលឹកបន្តិចថា កាលពីវេលាម៉ោង10 និង40នាទី យប់ថ្ងៃទី26 ខែតុលា ឆ្នាំ2020 នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី កែងនិងផ្លូវ261 ទល់មុខហាង Dominos Pizza សង្កាត់ទឹកល្អក់1 ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីផ្ទុះអាវុ ធកើតឡើង។ ដោយយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា
~
~
នៅយប់កើត មានរថយន្តស៊េរីទំនើប2គ្រឿង មួយគ្រឿងម៉ាក Rolls-Royce ពណ៌ស និងមួយគ្រឿងទៀត ម៉ាកLexus LX570ខ្មៅ មិនចាំស្លាកលេខ ខឹងម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ជិះកាត់ពីមុខរថយន្តពួកគេហេីយ ស៊ីផ្លេមិនចេញ។ ក្រោយមកក៏ឈប់រថយន្តស្តីបន្ទោសអោយអ្នកបេីកម៉ូតូកង់បីនោះ
~
~
និងថែមទាំងរកវា យតប់គ្នាទៀតផង តែដោយសារតែមានមនុស្សច្រើន រថយន្តស៊េរីទំនើបទាំងពីរគ្រឿងមិនចង់វែងឆ្ងាយក៏បេីករថយន្តចេញពីកន្លែងនោះទៅ តែម្ចាស់ម៉ូតូកង់បីមិនអស់ចិត្ត ក៏បានជិះម៉ូតូតាមតរករឿងរថយន្តស៊េរីទំនើបទាំងពីរគ្រឿងនោះ ថែមទៀត ធ្វើឲ្យម្ចាស់រថយន្តទាំងពីរគ្រឿងទ្រាំមិនបាន ក៏ដ កកាំភ្លើ ងបា ញ់កង់បីនោះជាច្រេីនគ្រា ប់
~
~
បង្កជាការភ្ញាក់ផ្អើលឡេីងទាំងកណ្តាលយប់ ផ្អើលសមត្ថកិច្ចខណ្ឌទួលគោកចុះមកត្រួតពិនិត្យកន្លែងកើតហេតុភ្លាមៗ ខណៈរថយន្តទាំងពីរបានបើកទៅបាត់។ ដោយឃើញហេតុការណ៍បែបនេះ ឧត្តមសេនីយ៍ ទី ចំរើនកុសល បានបញ្ចេញមតិរបស់ខ្លួនបែបនេះថា:
~
ខ្ញុំលើកទឹកចិត្តឲ្យបងប្អូនរត់ម៉ូតូកង់បីដាក់កាម៉េរ៉ាសុវតិ្តភាពដើម្បីថតរូបភាពរាល់បាតុភាពកើតឡើងបែបនេះ ដើម្បីជាជំនួយដល់ការស្រាវជ្រាវរបស់សមត្ថកិច្ច។ ប៉ុន្តែក៏សំណូមពរដល់បងប្អូនរត់កង់បីត្រូវគោរពច្បាប់ចរាចរណ៍ បើកបរប្រកាន់ជួរបន្ទាត់ឲ្យបានត្រឹមត្រូវ និងវ៉ាជែងប្រកបដោយការប្រយ័ត្តប្រយ៉ែងជៀសវាងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ៕
~
~
~