លែងហានីភ័យហើយ! ក្រពើ៣០គីឡូ រួចពីអាង ត្រូវបានអាជ្ញាធរតាមចាប់បានហើយ និងត្រៀមយកទៅ…

~

ទីបំផុតនៅរាត្រីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ អាជ្ញាធរខណ្ឌដង្កោ ថាចាប់បានសត្វក្រពើទម្ងន់ជាង៣០គីឡូក្រាម ដែលរួចពីកសិដ្ឋានមួយកាលពីប៉ុន្មានថ្ងៃមុន នៅខណ្ឌដង្កោ ដោយសារទឹកជន់លិច ត្រូវបានអាជ្ញាធរ រកឃើញ និងចាប់បានវិញហើយនៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស។

~

~

~

ក្រពើមួយក្បាល ដែលរួចចេញពីកសិដ្ឋានកាលពីប៉ុន្មានថ្ងៃមុននោះ ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍សង្កាត់ព្រែកកំពិស និងប្រជាការពារតាមចាប់បានមកវិញហើយ។ បើតាមសេចក្ដីរាយការណ៍ ក្រោយចាប់បានសមត្ថកិច្ចប្រគល់ក្រពើមួយក្បាលនេះ ជូនម្ចាស់កសិដ្ឋានវិញ និងបានណែនាំម្ចាស់ទីតាំង ត្រូវបង្កើនពង្រឹងការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីរក្សាសុវត្ថិភាព។ សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ សត្វក្រពើមួយក្បាលនេះ បានរួចចេញពីកសិដ្ឋានមួយកន្លែងនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ទីដែលកំពុងរងនូវការវាយប្រហារដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ៕

~

~

~

Leave a Reply

Your email address will not be published. Required fields are marked *